ភ្នំពេញ : បន្ទាប់មានការបង្ហោះហ្វេសប៊ុកនិងសារព័ត៌មានមួយចំនួនដែលបានផ្សព្វផ្សាយរឿងអ្នកលក់ដូរលើផ្លូវរត់ទេភ្លើង នាល្ងាចថ្ងៃចន្ទ ទី០៨ ខែសីហា ឆ្នាំ២០២២ កម្លាំងប្រជាការពារខណ្ឌ ដោយមានការបញ្ជាផ្ទាល់ពីលោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ កម្លាំងសន្តិសុខខណ្ឌ សហការជាមួយកម្លាំងសង្កាត់សំរោងក្រោម ដឹកនាំដោយលោក ហៃ សុឃីម ចៅសង្កាត់សំរោងក្រោម បានចុះណែនាំប្រជាពលរដ្ឋដែលដាក់លក់ម្ហូបអាហា និងគ្រឿងហូបផ្សេងៗអោយឈប់មកដាក់លក់នៅលេីផ្លូវរថភ្លេីងទៀត ពីព្រោះវាបង្ករជាគ្រោះថ្នាក់ និងអនាធិបតេយ្យនៅតាមទីសាធារណ:ដែលបង្កអោយមានសម្រាមពាសពេញផ្លូវរថភ្លេីង៕
https://www.rmn.asia