ខេត្តត្បូងឃ្មុំ ៖ កសិករនៅតតាមខេត្តត្បូងឃ្មុំមួយចំនួន បានងាកមកដាំពោតផ្អែម ខណៈពោតផ្អែម មានតម្រូការទីផ្សារល្អ កសិករកំពង់តែប្រមូលផលពោតផ្អែមនៅក្នុងភូមិរការធំ ឃុំជីរោទ៍ទី ១ ស្រុកត្បូងឃ្មុំ បានឲ្យដឹងថា កសិករនៅក្នុងភូមិនេះ កំពង់តែសប្បាយរីករាយប្រមូលផលនឹងដាំពោតផ្អែមបន្ត ដោយសារតែដំណាំពោតផ្អែមឆាប់បានប្រមូលផល មានតម្រូវការទីផ្សារល្អស្រួលលក់ ហេីយបានថ្លៃទៀតផង គឺពួកគាត់គឹតពីសម្រុកដាំបណ្ដេីរប្រមូលផលបណ្ដេីរ ដោយមិនខ្លាចទឹកទន្លេ ជន់លិចនោះទេ ព្រោះថាគាត់ប្រមូលផលក៏បានច្រេីនសារមកហេីយ បេីខាតមួយជេីងក៏មិនជាថ្វី តែបេីសិនជាទឹកទន្លេតូច បែរជាមិនលិច មិនខាតបងនោះ ពួកគាត់ក៏ទទួលបានផលច្រេីនដែរ ។
កសិករបន្តថា ពោតផ្អែមនៅឆៅកាច់ពីចំការមកភ្លាមៗលក់តម្លៃ ២០.៧០០ រៀលក្នុងមួយផ្លូន ៤០ ផ្លែ តែបេីលក់រាយ ១០ ផ្លែតម្លៃ ៧.០០០ រៀល មានម៉ូយមកទិញដល់ក្នុងភូមិតែម្ដង គេដឹកយកទៅលក់បន្តនៅតាមខេត្តនានា ដូចជានៅខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តស្វាយរៀង និងផ្សារដេីមគរ ផ្សារនាគមាស រាជធានីភ្នំពេញផងដែរ ។
កសិករបន្ថែមថា នៅក្នុងភូមិរបស់គាត់មិនសូវមានអ្នកដាំពោតក្រហមនោះទេ ដោយសារពោតក្រហមដាំរយៈពេលយូរ ក្នុងមួយរដូវកាលទឹកទន្លេស្រក ដាំបានតែពីរដងនោះទ ដោយឡែកពោតផ្អែម មួយរដូវ ដាំបានបួនសារឯណោះ ហេីយទីផ្សារពោតក្រហម ទាបជាងពោតផ្អែម ប៉ុន្តែពោតផ្អែម មានបញ្ហាប្រឈមនឹងសត្វដង្កូវយាយីបន្តិច ។
បេីតាមរបាយការណ៍របស់លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តត្បូងឃ្មុំបានឲ្យដឹងថា កសិករខេត្តត្បូងឃ្មុំ ដាំពោត ស នៅលេីផ្ទៃដីសរុប ៩០ ហិកតាចំពោះទីផ្សារពោត ស តម្លៃ ១៨.០០០ រៀលក្នុងមួយផ្លូន ៤០ ផ្លែ ៕
https://www.rmn.asia







