https://www.rmn.asia / Friday, July 29, 2022
ក្រុងប៉ោយប៉ែត ៖ កម្លាំងសមត្ថកិច្ច អធិការ នគរបាល ក្រុងប៉ោយប៉ែតឃាត់ខ្លួនជាបន្តបន្ទាប់ក្រោយពី ជនសង្ស័យ ធ្វើសកម្មភាពលួចម៉ូតូហេតុការណ៍នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៣និង៣០នាទី កម្លាំងសមត្ថកិច្ចនៃអធិការដ្ថាននគរបាលក្រុងប៉ោយប៉ែតបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន 9នាក់ ។
ដោយមានការចង្អុលបង្ហាញនិងយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការខេត្តបន្ទាយមានជ័យ ក្រុងប៉ោយប៉ែតក្រុងប៉ោយប៉ែតក្រោមការដឹកនាំយ៉ាងសកម្មដ៏ម៉ឺងម៉ាត់ពីលោកវរសេនីយ៍ឯក សៅ វឿន អធិការក្រុងបានដាក់បញ្ជាដល់នាយប៉ុស្តិ៍ទាំងអស់ត្រូវយកចិត្តទុកដាក់រាល់ពាក្យបណ្ដឹងពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ភ្លាមៗ
ក្រោយពីកម្លាំងជំនាញបានទទួលបណ្ដឹងពីឈ្មោះឈិន ហ៊ុន ភេទប្រុស អាយុ៧៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្ដឹងនិងរាយការណ៍ថា នៅថ្ងៃខែឆ្នាំ ដ៏ដែលវេលាម៉ោង១៣និង១០ នាទី មានជនមិនស្គាល់អត្តសញ្ញាណចំនួន២នាក់ មនុស្សប្រុសអាយុប្រហែល១៥ទៅ១៦ឆ្នាំ បានធ្វើសកម្មភាពលួចម៉ូតូរបស់ខ្លួន ដែលខ្លួនយកម៉ូតូទុកនៅខាងមុខផ្ទះដោយបម្រុងយកម៉ូតូដាក់លើឡាន ទៅព្រំ ខេត្តប៉ៃលិនអោយកូនជិះ ហើយម៉ូតូនោះខ្លួនបានដាក់សោរនៅហ្នឹងម៉ូតូមិនបានដកកូនសោរ ពេលនោះខ្លួននៅក្នុងផ្ទះហើយលឺសំលេងបញ្ឆេះម៉ូតូចេញមកក្រៅឃើញជនទាំងពីរនោះជិះចេញ ហើយខ្លួនបានឃើញរត់តាមដែរតែរត់មិនទាន់។
ម៉ូតូម៉ាកហុងដាហ្សូម័រអ៊ិច ពណ៍ស-ទឹកក្រូច ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ1GJ-1484 លេខតួ៥១០៩៥០០ លេខម៉ាស៊ីន៣១០៩៥០០។ដើមបណ្ដឹងសំណូមពរសូមអោយសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់។
បន្ទាប់ពីបានទទួលរួចកម្លាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ឆែកកាំម៉េរ៉ាសុវត្ថិភាព ហើយធ្វើការស្រាវជ្រាវរកជនសង្ស័យ រហូតដល់ម៉ោង១៥និង៣០នាទី កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ និងដកហូតបានម៉ូតូម៉ាកដូចខាងលើ យកមកអធិការដ្ឋានក្រុងប៉ោយប៉ែតដើម្បីសួរនាំ។
ជនសង្ស័យចំនួន៣នាក់មាន ទី១ឈ្មោះយឿន សុខជា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរដឹកបាយអោយជនជាតិឥណ្ឌូនេស៊ី ។
ទី២ឈ្មោះនី ណារ៉ាក់ ហៅ រ៉ាក់ ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរមិនពិតប្រាកដ។
ទី៣ឈ្មោះ ជួន កក្កដា ហៅប៉ូយ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរដឹកបាយអោយជនជាតិឥណ្ឌូនេស៊ី។
ជនសង្ស័យទាំងបីនាក់ខាងលើបានឆ្លើយសារភាពថា ពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដមែនកម្លាំងជំនាញស្នើសុំឃាត់ខ្លួនជនសង្ស័យទាំងបីអ្នកខាងលើ និងស្រាវជ្រាវរហូតចាប់បក្សពួកបន្ថែមបានចំនួន 6 នាក់បន្ថែមទៀត ដើម្បីកសាងសំណុំរឿងបញ្ជួនតាមនីតិវិធី៕
https://www.rmn.asia