ថ្ងៃចេញផ្សាយៈ ខែ​កក្កដា 23, 2022

រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋកំពុងតែនៅឆ្ងល់ ហេតុអ្វី? ទីតាំងសង្វៀនជល់មាន់ អាប៉ោង បៀ គ្រប់ប្រភេទដុះស្លែ បើកលេងពេញទំហឹង.! នៅទល់មុខ(ម៉ុងឌីយ៉ាល់) ដែលស្ថិតនៅ ភូមិ១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋបានឲ្យដឹងថា៖ នៅក្នុងមូលដ្ឋានរបស់ពួកគាត់ មានបុគ្គលម្នាក់ ឈ្មោះ សាល រួមនិងគូកន កំពុងបើកសង្វៀនជល់មាន់ អាប៉ោង បៀ បើកលេងយ៉ាងពេញបន្ទុក ដោយមានអ្នកចូលរួមលេងល្បែងយ៉ាង ពពាក់ពពូន ដោយគ្មានការទប់ស្កាត់ពីមន្ត្រីអាជ្ញាធរ និង សមត្ថកិច្ចក្នុងមូលដ្ឋាន មិនមានវិធានការទប់ស្កាត់ឡើយ។

ហើយបើតាមការអោយដឹងពីប្រជាពលរដ្ឋថាទីតាំងមួយកន្លែងនោះ ដោយមានមេល្បែងស៊ីសង ឈ្មោះ លោក សាល អាចបើកល្បែងស៊ីសងគ្រប់ប្រភេទតាមអំពើចិត្ត ប្រហែលជាចេះ មន្តអាគម សណ្តំចិត្ត ទើបអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានបែរជាមើលរំលងទៅវិញ ។

ប្រភពពីប្រជាពលរដ្ឋបន្តថា៖ ទីតាំងសង្វៀនជល់មាន់ អាប៉ោង បៀ របស់ លោក សាល ខាងលើ គឺលេងក្នុងមួយសប្តាហ៍ តែពីរថ្ងៃប៉ុណ្ណោះ.! បើកលេងតែ ថ្ងៃពុធ និង ថ្ងៃសុក្រ និងណាត់ថ្ងៃជួបជុំគ្នាលេង គឺលេងភ្នាល់ដាក់ប្រាក់ក្នុងមួយគូៗ ពីរលានរៀល ឡើងទៅ និង រាប់ពាន់ដុល្លារផងដែរ សម្រាប់គូពិសេសៗ ភ្នាល់ចាញ់ និង ឈ្នះរាប់មុឺនដូល្លា។

ប្រជាពលរដ្ឋដាក់ការសង្ស័យថា ៖ ប្រហែលជាលោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក ជាអ្នកបើកភ្លើងខៀវហើយមើលទៅ ទើបលោក សាល រួមនិងគូកន អាចមានសមត្ថភាព ធ្វើអ្វីៗបានតាមអំពើចិត្តដោយគ្មានការរំខានដល់សម្ថកិច្ច បែបបនេះ។

ប្រជាពលរដ្ឋបានលើកឡើងបន្តទៀតថា បើគ្មានការបើកដៃពីសំណាក់មន្រ្តី អាជ្ញាធរ និង សមត្ថកិច្ច ពាក់ព័ន្ធទេ បុគ្គលឈ្មោះ សាល ក៍មិនអាចបើកល្បែងស៊ីសងខុសច្បាប់បានឡើយ ហើយត្រូវប្រឈមនឹងការបង្ក្រាបជាមិនខាន។

ប្រជាពលរដ្ឋនិងមហាជនសំណូមពរ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ សូមមេត្តាចាត់កម្លាំងជំនាញចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំងបនល្បែងស៊ីសងខាងលើនេះផង។ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើសក្នុមូលដ្ឋាន។

ក្រុមការងារអ្នកសារព័ត៌មានយើង Raksmey News រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ ៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed