ខេត្តបន្ទាយមានជ័យ : លោកវរសេនីយ៍ទោ កែវ ដុល អធិការរង ទទួលផែននគរបាលប្រឆាំងគ្រឿងញៀន បានចុះធ្វើការណែនាំដល់ ក្រុមយុវជន យុវតី មុននិងចង់ជក់ប្រភេទ ផលិតផលសុីហ្សា និងបារីអេឡិចត្រូនិច ឱ្យយល់ដឹងពីប្រភេទសារធាតុញៀនថ្មីនេះសិនព្រោះវាបង្កដល់សុខភាពនិងអាយុជីវិតខ្លាំងណាស់ នៅព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២២នោះ។
លោកវរសេនីយ៍ទោ កែវ ដុល អធិការរង ទទួលផែននគរបាលប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ត្រី ស៊ាសៅឌី អធិការរង ជំនួយការផ្នែកព្រហ្មទណ្ឌបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ការចុះធ្វើការណែនាំដល់ ក្រុមយុវជន យុវតីជក់ប្រភេទបារីសុីហ្សា និងបារីអេឡិចត្រូនិចនេះអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោយពីទទួលបទបញ្ជាហើយ ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត បាន ចុះបញ្ជារផ្ទាល់ ដល់កម្លាំងផ្នែកនគរបាលយុត្តិធម៌ និងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ចុះណែនាំដល់ក្រុម យុវជន យុវតី និងកន្លែងដែលមានលក់ប្រភេទ ផលិតផលសុីហ្សា និងបារីអេឡិចត្រូនិច ឱ្យយល់ដឹងពីប្រភេទសារធាតុញៀនថ្មីនេះព្រោះវាបង្កបញ្ហាដល់សុខភាពនិងអាយុជីវិតខ្លាំងណាសើ។
លោកវរសេនីយ៍ឯក សៅ សារឿនបានបញ្ជាក់ឲ្យដឹងបន្តទៀតថា : អាជ្ញាធរសមត្ថកិច្ចមិនអនុញ្ញាតិឱ្យដាក់លក់ និង ជក់ប្រភេទ ផលិតផលសុីហ្សា និងបារីអេឡិចត្រូនិចជាដាច់ខាង បើយុវជន និងយុវនារីណា ដាក់លក់បារីប្រភេទនេះបន្តទៀតត្រូវចាក់វិធានការតាមផ្លូវច្បាប់មិនអាចលើកលែងឲ្យបាន ព្រោះសព្វថ្ងៃនេះសមត្ថកិច្ចចុះធ្វើការស្រាវជ្រាវ ទាំងថ្ងៃទាំងយប់ តាមដានរាល់បទល្មើសខាងលើនេះមិនដែលដាច់នោះទេ ក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះ៕ដោយឧត្តម
https://www.rmn.asia