ភ្នំពេញ : នារសៀលថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ភួង សុភី មេបញ្ជាការ អាវុធហត្ថខណ្ឌព្រែកព្នៅ បានដឹកនាំកម្លាំងចុះសួរសុខទុក្ខ លោកព្រិន្ទបាលឯក ណឹម វន្នី សមាជិកអាវុធហត្ថខណ្ឌព្រែកព្នៅ ដែលកំពុងសម្រាកព្យាបាល វះកាត់ពោះវៀនដុះខ្នែង នៅមន្ទីរពេទ្យ។

ក្នុងឱកាសនោះ លោកមេបញ្ជាការខណ្ឌ បាននាំយកថវិកាចំនួន ២លានរៀល, ទឹកសុទ្ធ២កែស, ទឹកដោះគោឆៅ០១យួរ, ភេសជ្ជៈប៉ូវកម្លាំង០១យួរ ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាបាលផងដែរ៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed