ភ្នំពេញ : ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ ដែលបានបាត់កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២២ នៅវេលាម៉ោង ១៦:០០ នាទី ។
នៅពេលទទួលពាក្យបណ្ដឹងពីជនរងគ្រោះព្រោះរាល់ហើយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានសហការណ៍ជាមួយប៉ុស្តិ៍នគរបាលជ័យជំនះ បើកការស្រាវជ្រាវ និងកំណត់មុខសញ្ញា។
ក្រោយពីការស្រាវជ្រាវមកនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង២០:៣៦នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ស្ថិតនៅចំណុចផ្លូវលេខ២៤០ ភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ហើយនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ កម្លាំងរបស់អធិការដ្ឋាននរបាលខណ្ឌដូនពេញ បានធ្វេីការប្រគល់ម៉ូតូជូនរបស់ជនរងគ្រោះម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ: ភ្នំពេញ 1JD-8051 ដែលបានបាត់កាលពីថ្ងៃទី២៨.០៦.២០២២ វេលាម៉ោង១៦:០០នាទី។
ក្នុងនោះដែលជនរងគ្រោះក៏បានថ្លែងអំណរគុណដល់កម្លាំងសមត្ថកិច្ចជំនាញអធិការដ្ថាននគរបាលខណ្ឌដូនពេញជាពិសេស លោក ទៀង ច័ន្ទសារ អធិការនៃអធិការនគរបាលខណ្ឌដូនពេញ តែងតែយកចិត្តទុកដាក់ ក្នុងការដឹកនាំកម្លាំង ចុះរក្សាសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដូនពេញ៕
https://www.rmn.asia