ខេត្តកោះកុង : នៅថ្ងៃពុធ ៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០៨,៣០នាទី លោក សុខ សិទ្ធី អភិបាល នៃគណៈអភិបាលរងខេត្ត អញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសសុពលភាពក្រុមប្រឹក្សាឃុំថ្មស អាណត្តិទី៥ នៃស្រុកបុទុមសាគរ ខេត្តកោះកុង ។

ពិធីប្រកាសនេះប្រារព្ធធ្វើឡើងនៅក្នុងបរិវេនសាលាឃុំ និងដោយមានការអញ្ជើញចូលរួមពី លោក អុី ម៉េងលាង ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំថ្មស , លោក ហាក់ ឡេង អភិបាលស្រុក, នាយករងរដ្ឋបាលស្រុក, ប្រធានការិ.រដ្ឋបាល បុគ្គលិកស្រុក, មេបញ្ជាការសឹករងស្រុក,មេបញ្ជាការរងមូលដ្ឋានអាវុធហត្ថស្រុក, លោក-លោកស្រីសមាជិកក្រុមប្រឹក្សាថ្មី របស់ឃុំថ្មស, លោក-លោកស្រី មន្រ្តីសាលាឃុំ មេភូមិ អនុភូមិ និងលោក-លោកស្រី តំណាងប្រជាពលរដ្ឋរស់នៅក្នុងឃុំថ្មស ដែលមានចំនួនសរុប ១៤៨នាក់។

នៅក្នុងពិធីប្រកាសនោះ លោក សុខ សិទ្ធី អភិបាល នៃគណៈអភិបាលរងខេត្ត បានធ្វើការកោតសរសើរ និងផ្តាំផ្ញើទៅដល់លោកមេឃុំ និងជំទប់ទី១,២ ព្រមទាំងសមាជិកក្រុមប្រឹក្សាថ្មសទាំងអស់ ត្រូវបន្តអភិវឌ្ឍន៍ការរីកចម្រើនលើគ្រប់វិស័យជាបន្ថែមទៀត ដោយខិតខំបន្តបំរើប្រជាពលរដ្ឋអោយបានល្អប្រសើរ ការលើកកម្ពស់គុណភាពនៃជីវភាពរស់នៅតាមរយៈការផ្តល់សេវាសង្គម ការកសាង និងពង្រឹងពង្រីកហេដ្ឋារចនាសម្ព័ន្ធសាធារណៈដែលសំខាន់ចាំបាច់ឱ្យបានកាន់តែប្រសើរឡើង និងប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីវភាពដើម្បីឈានឆ្ពោះទៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងត្រូវអនុវត្តការងារ តួនាទី និងភារកិច្ច អោយបានសមស្របតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ និងសារាចរណែនាំផ្សេងៗរបស់រាជរដ្ឋាភិបាល ព្រមទាំងការធានាបាននូវសាមគ្គីភាពផ្ទៃក្នុង និងការយោគយល់គ្នានៅក្នុងការបំពេញការងាររបស់ខ្លួនផងដែរ ៕ដោយ:អក្ខរា៣៣
https://www.www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed