(ភ្នំពេញ)៖ តាមប្រភពកន្លែងកើតហេតុបានឲ្យដឹងថា អង្គរក្សយាមផ្ទះវីឡាមួយកន្លែង ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណជិះម៉ូតូមកបាញ់ជាច្រើនគ្រាប់ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅប៉ុស្ដិ៍យាមខាងមុខផ្ទះ។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២រសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២នេះ ស្ថិតនៅក្នុងផ្ទះវីឡាមួយកន្លែង តាមបណ្ដោយផ្លូវ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង។
ហើយមូលហេតុនៃការបាញ់ប្រហារនេះមិនទាន់ត្រូវបានគេដឹងនៅឡើយទេ។ ប៉ុន្ដែនៅកន្លែងកើតហេតុ ត្រូវបានគេបញ្ជាក់ថា បណ្ដាលឲ្យអង្គរក្សម្នាក់អាយុប្រហែល៥០ឆ្នាំ បានស្លាប់ក្នុងថ្លុកឈាម នៅក្នុងខុសយាមខាងមុខផ្ទះ។
បើតាមសេចក្ដីរាយការណ៍ជំហ៊ានដំបូងអះអាងថា ខ្មាន់កាំភ្លើងបានបាញ់ជាច្រើនទៅជនរងគ្រោះប្រមាណ១០គ្រាប់ ហើយជិះម៉ូតូគេចខ្លួនបាត់។ នៅពេលនេះសមត្ថកិច្ចជំនាញជាច្រើន បានចុះទៅដល់កន្លែងកើតហេតុ និងកំពុងធ្វើកោសល្យវិច្ច័យស្រាវជ្រាវបន្ដដើម្បីកំណត់មុខសញ្ញាចតាមចាប់យកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ៕
https://www.rmn.asia