ខេត្តកំពង់ចាម ÷ ទីតាំងល្បែងស៊ីសងជល់មាន់និងអាប៉ោងដុះស្លែមួយកន្លែង ស្ថិតនៅភូមិឫស្សីស្រុក ឃុំឫស្សីស្រុក
ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានដំណើរការបើកលេងយ៉ាងរលូនដោយពុំមានអាជ្ញាធរនិងសមត្ថកិច្ចណាធ្វើការបង្ក្រាបនិងហាមឃាត់ឡើយ។ជាពិសេស លោក បាក សុជាតិ អធិការរដ្ឋាននគរបាលស្រុកស្រីសន្ធរ បានរក្សាភាពយ៉ាងស្ងាមស្ងាត់មិនបង្ក្រាប ប្រជាពលរដ្ឋដាក់ការសង្ស័យថាជាឆ្នាំងបាយហើយមើលទៅ ។

តាមប្រភពប្រជាពលរដ្ឋដែលរស់នៅស្រុកស្រីសន្ធរ បានឲ្យដឹងថា ល្បែងសីសងខាងលើគេតែងតែផ្លាស់ប្តូរទីតាំងពីភូមិមួយទៅភូមិមួយ ហើយរាល់ថ្ងៃនេះ គេប្តូមកដាក់ទីតាំងលេងនៅភូមិឫស្សីស្រុក ស្រីសន្ធរវិញម្តង។
ប្រភពបានបន្តថា​ ទីតាំងជល់មាន់ ខាងលេី​ គេបេីកលេងជារាងរាល់ថ្ងៃ​ដោយមានអ្នកចូលលេងម្ដុំគ្នាយ៉ាងច្រេីន​ កុះករ​ អ្នកខ្លះលេងចាញ់ឈ្នះមួយគូៗ​ រាប់លាន​រៀល​ អ្នកខ្លះអស់លុយ​ អ្នកខ្លះអស់ម៉ូតូ​ ចាញ់អស់មកដល់ផ្ទះ​ប្រពន្ធរអ៊ូរទាំ
ជេគ្នាដាក់បណ្តាសារ ប្រើអំពើហិង្សាដាក់គ្នាទើបបង្កជាហេតុមានការជម្លោះក្នុងសង្គមគ្រួសារ​ទៀតផង ។

ហើយនាពេលកន្លងមកសម្ដេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាល​ពាក់ពន្ធ័ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់បទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមាន​ការយោគយល់ឡើយ ។ ដើម្បីធានា​សុខ​សុវត្ថិភាព​ជួនប្រជាព រដ្ឋ​ ឲ្យ​ស្របតាម​ គោល​ នយោបាយ​ ភូមិ​ ឃុំ​ មានសុវត្តិភាព ទាំង៧​ចំណុច​ របស់​ រាជរដ្ឋាភិបាល​ ដែលដាក់ចេញ​ដោយក្រសួងមហាផ្ទៃ​ ។

ដោយឡែក លោក ប៉ាក សុជាតិ អធិការរដ្ឋាននគរបាលស្រុកស្រីសន្ធរ កំពុងផ្កើនទៅនិងអនុសាសន៍ ប្រមុខថ្នាក់ដឹកនាំដែលដាក់បទបញ្ជាឲ្យអនុវត្តន៍។ ហេតុនេះហេីយប្រជាពលរដ្ឋ​ ស្នេីរសុំ​ដល់លោក​ អភិបាល​ នៃគណៈអភិបាលខេត្ត​កំពង់ចាម​ និង​ លោក​ស្នងការនគរបាល​ខេត្ត​កំពង់ចាម​ មេត្តាចាត់វិធានការទប់ស្កាត់នៅល្បែងខាងលើផងទាន ។

ជុំវិញ​ ករណីខាងលើអង្គភាពសារព័ត៌មាន រស្មី ញ៉ូស៍ មិនអាចទំនាក់ទំនងទៅលោកអធិការបានឡើយ ព្រោះលេខទូរស័ព្ទ លោក ប៉ាក សុជាតិ គ្មានការឆ្លើយតបឡើយ រាល់ការចុះផ្សាយបើអង្គភាពសារព័ត៌មាន យើងខ្ញុំធ្វើការចុះផ្សាយដោយភាពមិនប្រក្រតីណាមួយផ្ទុយពីការពិតយើងខ្ញុំរងចាំការបំភ្លីពីអាជ្ញាធរពាក់ព័ន្ធរាងរាល់ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន ៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed