បន្ទាយមានជ័យ : ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០៦និង៤០នាទី មានប្រជាពលរដ្ឋឈ្មោះ ប៊ឺ ណៃស្រីម ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានមកប្ដឹងរាយការណ៍ថាមានចោរកាច់កម៉ូតូម៉ាក ZOOMER-X ពណ៌ខ្មៅ មានលេខតួ MLHJF6230 J5034082 និងមានផ្លាកលេខ បាត់ដំបង 1AF-8726 របស់គាត់ដែលជួលឲ្យឈ្មោះ ប៊ុន ចាន់ឌឿន ភេទស្រី អាយុ២០ឆ្នាំ នៅចំណុចភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ដោយពេលគាត់ឆែកGPS ឃើញថាស្ថិតនៅចំណុចក្រោយសាលាសង្កាត់ផ្សារកណ្ដាល ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោមការដឹកនាំពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត។
បន្ទាប់ពីបានទទួលពត៌មានតាមទូរស័ព្ទរួចកម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្ដាលនិងកម្លាំងជំនាញព្រហ្មទណ្ឌ ចុះទៅតាមGPS នៅពេលទៅដល់ចំណុចនោះក៏បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់មានឈ្មោះដូចតទៅ÷
១./ឈ្មោះ បូលី ពៅ ហៅង៉ោល ភេទប្រុស អាយុ២៨ឆ្មាំ
២./ឈ្មោះ សុវណ្ណ បូលី ភេទប្រុស អាយុ៣០ឆ្នាំ
៣./ឈ្មោះកៅ ដុល្លា ភេទប្រុស អាយុ១៧ឆ្នាំ
៤./ឈ្មោះ ជឿន ជាង ហៅទក់ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិផ្សារកណ្តាល ទាំងអស់គ្នា។
ហើយសម្កកិច្ចដកហូតម៉ូតូ០៣គ្រឿងរួមមាន :
១./មានម៉ាកយ៉ាម៉ាហា អ៊ែរ៉ក (YAMAHA AEROX) ពណ៌ប្រផេះ លាយទឹកប៊ិកគ្មានផ្លាកលេខ មានលេខម៉ាស៊ីន G3M1E-022071 លេខតួ MLE3G582111022081
២./មានម៉ាកហ្សូមមឺអិច (ZOOMER -X) ពណ៌ខ្មៅ ដែលបាត់នោះ។
៣./ម៉ាកស៊ីប៊ីអរ ១៥០ (CBR 150) គ្មានផ្លាកលេខ និងឧបករណ៍ ដូចជាសោរ ដែកកាប់ ស្នាប់ដៃ និងដែកកេស
កែច្នៃមួយចំនួន ។យកមកអធិការដ្ឋានដើម្បីសួរនាំ កសាងសំណុំរឿងបញ្ជួនតាមនីតិវិធី។
ចំពោះម៉ូតូម៉ាកយ៉ាម៉ាហា អ៊ែរ៉ក (YAMAHA AEROX) ពណ៌ប្រផេះ លាយទឹកប៊ិកគ្មានផ្លាកលេខ មានលេខម៉ាស៊ីន G3M1E-022071 លេខតួ MLE3G582111022081 ជនរងគ្រោះឈ្មោះជា សាវីន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ បានដាក់ពាក្យបណ្ដឹង នៅផ្នែកព្រហ្មទណ្ឌក្រុងប៉ោយប៉ែតផងដែរ ដោយចោរបានលួចកាច់កម៉ូតូ។តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ បូលី ពៅ ហៅង៉ោល ភេទប្រុស អាយុ២៨ឆ្មាំ ជនជាតិខ្មែរ ស្នាក់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកន្ដាល ក្រុងប៉ោយប៉ែត បានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាពលួចម៉ូតូខាងលើពិតប្រាកដមែន។និងធ្លាប់ជាប់ពន្ធនាគារ ពាក់ព័ន្ធ ជួញដូរគ្រឿងញៀនទៀតផង។
ចំពោះជនសង្ស័យឈ្មោះ កៅ ដុល្លា ហៅ ឡា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរមានទីលំនៅ ស្នាក់នៅក្នុងបន្ទប់ជាមួយជនសង្ស័យឈ្មោះបូលី ពៅ ហៅង៉ោល ជាបក្សពួក។
កម្លាំងជំនាញស្នើសុំឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីបន្ត។ចំណែកឈ្មោះ សុវណ្ណ បូលី ភេទប្រុស អាយុ៣០ឆ្នាំ និង ជឿន ជាង ហៅទក់ ភេទប្រុស អាយុ២៨ឆ្នាំ ពុំមានការពាក់ព័ន្ធអំពើលួចឡើយ កម្លាំងជំនាញស្នើសុំធ្វើការអប់រំ កិច្ចសន្យា អោយត្រឡប់ទៅផ្ទះវិញ។
ចំពោះម៉ូតូរបស់ជនរងគ្រោះទាំងពីរនាក់ខាងលើ កម្លាំងជំនាញស្នើសុំ ធ្វើការប្រគល់អោយទៅម្ចាស់ម៉ូតូវិញ ដើម្បីយកទៅប្រើប្រាស់៕
https://www.rmn.asia
![](http://rmn.asia/wp-content/uploads/2022/07/A300D4BF-CC2D-447F-BD7D-8CAFA54E6473.jpeg)
![](http://rmn.asia/wp-content/uploads/2022/07/53E79A66-B2FE-41A3-B0A1-25A35EC890D9-766x1024.jpeg)
![](http://rmn.asia/wp-content/uploads/2022/07/002D45CB-58B3-4956-966C-3E21A0B89AE7-768x1024.jpeg)