យុវជនម្នាក់សង្ស័យថា ក្មេងស្ទាវដេញកាប់យកស្រី នឹងបណ្ដាលឲ្យយុវជនម្នាក់នោះស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម នៅសង្កាត់ចាក់អង្រែលើ

ភ្នំពេញ: (ព័ត៌មានបឋម) នៅយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ មានករណី ក្មេងស្ទាវ២នាក់ដេញកាប់ បុរសម្នាក់ដែលជិះម៉ូតូដឹកនារីម្នាក់បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុហេីយ ស្រាប់ក្មេងស្ទាវមួយក្រុមនោះលេីកយកនារីដែលជិះជាមួយទៅបាត់តែម្តង ។ ហេតុការណ៍នេះធ្វើឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវ ហើយក៏បានបណ្តាលឲ្យយុវជនដែលដឹកនារីនោះបានស្លាប់បាត់បង់ជីវិតស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។ ជនរងគ្រោះដែលបានស្លាប់នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយនៅកន្លែងកើតហេតុបន្សល់ទុកម៉ូតូម៉ាកនិចពណ៌សលាយផ្កាឈូកពាក់ផ្លាកលេខភ្នំពេញ1GN-2249 គណៈនេះសមត្ថកិច្ចកំពុងឡោមព័ទ្ធកន្លែងកើតហេតុនិងកំពុងស្រាវជ្រាវយ៉ាងដុតដៃដុតជើង ។មកទល់នឹងពេលនេះសមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យសព និងស្វែងរកសាច់ញាតិជនរងគ្រោះ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed