ភ្នំពេញ ៖ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ជនសង្ស័យចំនួន៥នាក់សកម្មខាងឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវ ត្រូវបានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បញ្ជូននាំខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ។

ជនសង្ស័ងទាំង៥នាក់ មានដូចខាងក្រោម:
ទី៖ ១ /ឈ្មោះ អុិន ចំរើន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។
ទី២/ ឈ្មោះ ម៉ន ម៉េងឡុង ហៅរ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។
ទី៣/ ឈ្មោះ ង៉ែត តុលា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។
ទី៤/ ឈ្មោះ ហៃ សុខហេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ ភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។
ទី៥ /កែវ ហេងលាប ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នៅសង្កាត់ចោមចៅទី១ នាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌ លុះមកដល់ព្រឹកថ្ងៃទី២៨ នេះបានបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត ៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed