ភ្នំពេញ ៖ សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា រៀបចំជាពិធីជួបជុំអាហារសាមគ្គីយុវជន សារព័ត៌មាន និងប្រគល់ពានរង្វាន់អ្នកកាសែតឆ្នើម២០២២ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅសាល ដឹ ហ្រ្គេន ធឺរេស ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ក្រោមអធិបតីភាពឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
បន្ទាប់ពីលោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មានលើកទឹកចិត្តអោយអ្នកសារព័ត៌មានទាំងអស់ បន្តប្រឹងប្រែងពង្រឹងសមត្ថភាព វិជ្ជាជីវៈ និងបំពេញកិច្ចការងារប្រកបដោយក្រមសិលធម៌ ។ ក្នុងឱកាសនៃពិធីជួបជុំអាហារសាមគ្គី ដោយ មានការអញ្ជើញចូលរួម ភ្ញៀវជាអ្នកសារព័ត៌មាន ចំនួន៣៩៤នាក់ មកពីបណ្តាអង្គភាពចំនួន ៤២អង្គភាព និងភ្ញៀវកិត្តិយសជាង១០០នាក់។
ក្នុងឱកាសនោះដែល លោក ហោ គន្ធា តំណាងសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានបញ្ជាក់ពីជំហរ ខិតខំរិះរកមធ្យោបាយ ដើម្បីបង្កើតវគ្គបណ្តុះបណ្តាល សិក្ខាសិលា វេទិកាឲ្យបានជាញឹកញាប់ លើវិស័យព័ត៌មានមកបង្រៀនជូនអ្នកសារ ព័ត៌មាន និងព្យាយាមធ្វើការទំនាក់ទំនងជាមួយដៃគូក្រៅប្រទេស ដើម្បីផ្ដល់ឱកាសបញ្ជូនអ្នកសារព័ត៌មាន ឆ្នើមចូលរួមសិក្សានៅក្រៅប្រទេសផងដែរ។
ដើប្បីចូលរួមចំណែកពង្រឹងសមត្ថភាព ក្រមសីលធម៌ វិជ្ជាជីវៈ ប្រកបដោយប្រសិទ្ធភាព លើវិស័យសារព័ត៌មានកម្ពុជា ក្រោមការដឹកនាំររបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាពិសេសការដឹកនាំប្រកប ដោយគតិបណ្ឌិតដ៏មហាឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងការកោតសរសើរដល់ សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា ដែលបានជួយធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន ដល់អ្នកសារព័ត៌មានជាច្រើនរូប។
ដូច្នេះអ្វីដែលសំខាន់ គឺការបំពេញការងារស្របតាម វិជ្ជាជីវៈសារព័ត៌មាន និងសរសេរផ្សព្វផ្សាយ នូវរឿងរាវ ព័ត៌មាន ជាច្រើនដែលបានកើតមានឡើង ។លោកថា សារព័ត៌មាន ដែលអាចដំណើរការបានយូរអង្វែង គឺត្រូវមានព័ត៌មានច្រើន ដើម្បីឲ្យអ្នកមើលបានដឹងរឿងច្រើន។ ហើយ ការបណ្តុះបណ្តាលវិជ្ជាជីវៈអ្នកសារព័ត៌មាន មានសារៈសំខាន់ណាស់ដែលអាចធ្វើអោយយើងរស់បាន ក្នុងស្ថានភាពវិវឌ្ឍនៃបច្ចេកវិទ្យា និងការវិវឌ្ឍនៃសង្គម។
សម្រាប់សង្គមប្រជាធិបតេយ្យ គឺព័ត៌មាន មានសារៈសំខាន់ណាស់ ព្រោះនៅក្នុងសង្គមប្រជាធិបតេយ្យ សម័យនេះ
នៅក្នុងឱកាសនេះដែរលោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ អញ្ជើញប្រគល់ពាន ដល់អ្នកសារព័ត៌មាន ដែលត្រូវទទួលពានរង្វាន់អ្នកកាសែតឆ្នើមឆ្នាំ២០២២ លើ ក្រមសីលធម៌ និងវិជ្ជាជីវៈ មានចំនួនសរុប៤២រូប និងលិខិតសរសើរ ចំនួន៤៥ រូបផងដែរ៕
https://www.rmn.asia