ភ្នំពេញ ៖ នៅវេលាម៉ោង៣ និង ០០នាទីរំលងអាធ្រាត្រ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ដោយយោងស្មារតីកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ និងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោក សុខ ពេញវុធ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ លោក ម៉ុក ច័ន្ទករុណា អភិបាលស្តីទី បានដឹកនាំកម្លាំងចម្រុះខណ្ឌ ចុះត្រួតពិនិត្យរដ្ឋបាល និងប្រមូលអ្នកលក់ដូរនៅលើដងផ្លូវធ្វើឲយបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និង ក្មេងទំនើង ជួបជុំពពាក់ពពូន ផឹកស៉ី ជក់បារី នៅលើសួនច្បារ ដែលតែងតែបង្កើតរឿងគ្រប់យ៉ាង ដូច ជារវាយកាប់ចាក់បង្ករបួសស្នាម មានលួចយកសភារៈ លុយកាក់ទៀត ដូចករណីប្លន់នេះឯង ។

ក្នុងនោះដែលកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញបានធ្វើការឃាត់ខ្លួនមនុស្ស និង សំភារៈ នាំមករដ្ឋបាលខណ្ឌដូនពេញ និងធ្វើការកិច្ចសន្យាអប់រំណែនាំមិនឲ្យមានការបំពាក់ពូនជួបជុំយ៉ាងដូច្នេះទៀត។

ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការនេះគណៈបញ្ជាការឯកភាពបានធ្វើការឃាត់មនុស្សបាន ៥១នាក់ ស្រី ១៧នាក់ ប្រុស ៣៤នាក់ ភេទទី៣ ០១នាក់ សំភារៈ រួមមាន ម៉ូតូ ១៩គ្រឿង កង់បី ០៥គ្រឿង ។

ហើយបច្ចុប្បន្ន មនុស្ស និង សំភារៈ ត្រូវបានរក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញ រង់ចាំការអនុវត្តនីតិវិធីបន្ត ៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *