ខេត្តបន្ទាយមានជ័យ ÷ យោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ នៅក្រុងប៉ោយប៉ែត បានឲ្យដឹងថា មួយរយៈកន្លងទៅថ្មីៗនេះ ពពួកឈ្មួញនាំចូលទំនិញគេចពន្ធដូចជា ម៉ូតូគេចពន្ធតាមច្រករបៀងព្រៃគប់ និងអីវ៉ាន់ចាប់ហួយ ដែលគ្រប់គ្រងដោយវរ:នគរការពារព្រំដែនគោកលេខ ៩១១ យ៉ាងរលូន។
ប្រភពពីមេឈ្មួញមួយចំនួន បានឲ្យដឹងថា មួយផ្នែកនៃទំនិញគេចពន្ធ ដែលនាំចូលពីប្រទេសថៃ តាមច្រករបៀងព្រៃគប់ មួយភាគធំ គឺជាទំនិញរបស់លោក សូ ចាន់ណារី មេបញ្ជាការវរ: នគរបាលការពារព្រំដែនគោកលេខ៩១១នេះតែម្ដង។
ករណីប្រជាពលរដ្ឋខ្មែរធ្វើចំណាកស្រុកឆ្លងដែន ចេញចូលតាមច្រករបៀង-ព្រៃគប់ ក៏ជាប្រភពចំណូលរបស់លោក សូ ចាន់ណារី ផងដែរ ទើបអ្វីៗ អាចប្រព្រឹត្តទៅដោយរលូន ហើយលោក សូ ចាន់ណារី មានខ្នងបង្អែករឹងមាំទើបបុគ្គលរូបនេះ ហ៊ានបើកភ្លើងខៀវ ឱ្យមន្ត្រីក្រោមឱវាទ ធ្វើសកម្មភាពអ្វីៗគ្រប់បែបយ៉ាងទៅតាមអំពើចិត្តបែបនេះ ។
យោងតាមការបង្ហើបពីមន្រ្តីអាជ្ញាធរអត់លិត និងសមត្ថកិច្ចមូលដ្ឋានក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ច្រករបៀងជាច្រើនកន្លែងតាមព្រំដែនខ្មែរ-សៀម ក្នុងក្រុងប៉ោយប៉ែត ស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក សូ ចាន់ណារី មេបញ្ជាការវរ:កាពារព្រំដែនលេខ៩១១ មានឈ្មួញនាំចូលទំនិញគេចពន្ធយ៉ាងពេញបន្ទុក។
ទន្ទឹមនឹងនេះនៅច្រករបៀងទាំងនេះមានពលករចំណាកស្រុក ឆ្លងដែនចេញចូលទឹកដីសៀម យ៉ាងអនាធិបតេយ្យផងដែរ ព្រោះលោក សូ ចាន់ណារី មេបញ្ជាការនគរបាលវរការពារព្រំដែនលេខ ៩១១មិនបានយកចិត្តទុកដាក់គិតគូរ អំពីផលប្រយោជន៍ជាតិនោះទេ គិតតែពីរឿង ផលប្រយោជន៍ខ្លួន និងបក្សពួកតែប៉ុណ្ណោះ ។
អាស្រ័យហេតុនេះ សូមលោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មិនគួរមើលរំលង និងបណ្ដែតបណ្ដោយ ឧ្យកើត មាន នូវសកម្មភាពប្រព្រឹត្តិបទល្មើស គ្រប់ប្រភេទ លួចរត់ពន្ធឆ្លងដែនតទៅទៀតនោះទេ ព្រោះបច្ចុប្បន្ននេះ សកម្មភាពបទល្មើស លួចរត់ពន្ធឆ្លងដែន កំពុងកើតឡើង យ៉ាងពេញបន្ទុក ។
តាមការលើកឡើងពីសមត្ថកិច្ចពាក់ព័ន្ធក្នុងក្រុងប៉ោយប៉ែត បានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់លោក សូ ចាន់ណារី ទេនោះគឺគ្មានមេឈ្មួញណា អាចនាំចូលទំនិញគេចពន្ធច្រើនប្រភេទ និងម៉ូតូគេចពន្ធពីប្រទេសសៀម ចូលតាមច្រករបៀងព្រៃគប់ និងច្រករបៀងផ្សេងៗទៀតបានឡើយ។
ដូច្នេះហើយទើបមានការជំរុញឲ្យលោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ សូមចាត់មន្ត្រីជំនាញឱ្យចុះពិនិត្យឡើងវិញជាបន្ទាន់ផងទាន ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ម៉ូតូគេចពន្ធ តាមច្រករបៀងនានាក្នុងក្រុងប៉ោយប៉ែត សុទ្ធតែមានទំនាក់ទំនងជាមួយលោក សូ ចាន់ណារី ទើបមិនប្រឈមនឹងការបង្ក្រាប ។ នៅមានត តាម TV-ONLINE