ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញនៃ អធិការនគរបាលខណ្ឌសែនសុខ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីឃាតកម្ម (វាយ-គប់ បង្កឲ្យស្លាប់) កាលពីកាលពីថ្ងៃទី០៨-០៦-២០២២ ម៉ោង១០យប់ នៅចំណុចហ្គោឡាញ ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កដោយជនសង្ស័យ ៣នាក់ ជិះម៉ូតូ ១គ្រឿង ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញនៃអធិការខណ្ឌសែនសុខនាព្រឹកថ្ងៃ១២ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ជនសង្ស័យ ៣នាក់រួមមាន ៖
១-ឈ្មោះ រ៉ាត់ ណារ៉ាក់ (រ៉ាក់) ភេទប្រុស អាយុ២២ឆ្នាំ មុខរបរចុងភៅ ជនជាតិខ្មែរ ស្នាក់នៅភូមិ៥ សង្កាត់មនោរម្យ ខណ្ឌ៧មករា (គ្មានសារធាតុញៀន)
២-ឈ្មោះ ពិន បូរី (រី) ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ជនជាតិខ្មែរ ស្នាក់នៅ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)
៣-ឈ្មោះ អូន ដារ៉ា (ហេង) ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសិស្ស ជនជាតិខ្មែរ ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។

បានធ្វើសកម្មភាពវាយ-គប់បណ្តាលឲ្យស្លាប់ជន​រង​គ្រោះ ឈ្មោះ មាស វុទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

បើតាមការពិនិត្យរបស់ប៉ូលិសជំនាញបានធ្វើកោសល្យវិច័យនៅលើសាកសពមានស្នាមវាយនិងក្បាលខ្សែក្រវ៉ាត់ គប់និងដុំថ្មត្រូវចំក្បាលខាងក្រោយចំហៀងខាងស្តាំបណ្តាលឲ្យដួលរបួសធ្ងន់ហើយបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកម្ពុជាមិត្តភាពចិនព្រះកុសមៈ សម្ភារៈបន្សល់ទុកកន្លែងកើតហេតុ មានដុំថ្ម ១ដុំ និងក្បាលខ្សែក្រវ៉ាត់១ ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានបញ្ជូន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីបន្តអនុវត្ត តាមនិតិវិធីនៃច្បាប់ ៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed