ភ្នំពេញ : ការចាក់បាក់សាំងការពារជំងឺ covid -19 នេះចាប់ផ្ដើមនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងទីបញ្ជាការដ្ឋានបញ្ជូនសារ ។
នៅព្រឹកថ្ងៃទី ១២ខែមិថុនា ឆ្នាំ២០២២ បញ្ជាការដ្ឋានបញ្ជូនសារ អគ្គបញ្ជាការ ក្រុមការងារចាក់វ៉ាក់សាំងប្រឆាំង(ជំងឺកូវីដ19) ចាក់ជូនកងទ័ពនិងគ្រួសារដូសនូវ(ទី
5) ដោយមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ឯក មែក ប៊ុន្នី នាយរងសេនាធិការចម្រុះ និងជាមេរបញ្ជាការដ្ឋាន បញ្ជូនសារ បានអោយ លោកឧត្តមសេនីយ៍ទោ ម៉ម សុផល មេបញ្ជាការរងបញ្ជូនសារដឹកនាំក្រុមការងារ ចាក់បាក់សាំងការពារជំងឺកូវីត19 ជូនក្រុមគ្រួសារពលទាហ៊ាននិងនាយាន្ដព្រមទាំងប្រជាពលរដ្ឋនៅក្បែរទីបញ្ជាការដ្ឋានបញ្ជូនសារ។
ការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ដូសទី ៥ នេះ ដែលមានក្រុមការងារ មានអ្នក គ្រូពេទ្យចូលរួមចាក់វ៉ាក់សាំងកូវីត១៩ ដូសទី៥ ដូចជា : ១/អនុសេនីយ៍ឯក ហុង សុីនឿន ២/លោក ឆន ឆាន្នី ៣/លោក បន ម៉ន ៤/លោក សេង សីហា ការចាក់វ៉ាក់សាំងជំងឺកូវីដ19 ដូសទី 5 នេះ ចាប់ផ្ដើមចាក់ពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២បានបញ្ចប់ជាស្ថាពរហើយ។
បើតាមលោកឧត្តមសេនីយ៍ទោ ម៉ម សុផល បញ្ជាការរងបញ្ជូនសារបានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នេះមានដូសទី ៤នឹងដូសទី ៥ ហើយក្រុមការងាររបស់លោក បានបើកយុទ្ធនាការចាក់វ៉ាក់សាំងជូន ពលទាហាននាយទាហានរួចរាល់ហើយ ។
លោកឧត្តមសេនីយ៍ទោ ម៉ម សុផល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ -19 អោយបានគ្រប់គ្នា ៗ ហើយកម្លាំងបញ្ជាការដ្ឋានបញ្ជូនសារ របស់លោកនឹងចុះទៅចាក់បាក់សាំងការពារជំងឺកូវីដ១៩ តាមបណ្ដាលខណ្ឌនានា ក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាលខេត្ត តាមគោលការណ៍របស់រាជរដ្ឋាភិបាលព្រមទាំងក្រសួងសុខាភិបាលផងដែរ ៕(ដោយ ពិន ស៊្រាង អក្ខរ៉ា06)
https://www.rmn.asia








