ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នៅចំណុចធានាគារកាណាឌីយ៉ា ក.អ សាខាច្បារអំពៅ តាមផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បុរសដែលបើករម៉ក ឈ្មោះ នូ សុវណ្ណមេសា អាយុ២២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅក្រុមហ៊ុន សង្កាត់និរោធ ខណ្ឌច្បារអំពៅ បានឲ្យដឹងថា មុនកើតហេតុ គាត់បានបើកម៉ូតូសណ្ដោងរ៉ឺម៉ក និងមានបុរសម្នាក់រួមដំណើរជាមួយ ក្នុងគោលបំណងទៅយកអីវ៉ាន់ ។

លុះពេលមកដល់ផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច តាមផ្លូវជាតិលេខ១ មានការបែងចែកផ្លូវជា២ ផ្លូវម៉ូតូ និងផ្លូវសំរាប់រថយន្តបើក ចៃដន្យពេលនោះកង់រ៉ឺម៉កខាងស្ដាំបានធ្លាក់ទៅផ្លូវខាងម៉ូតូ ហើយក៏រេចង្កូត ធ្វើឱ្យរូបគាត់ភ័យភ្លេចខ្លួនថាហ្វ្រាំងចាប់កន្លែងណា ក៏ជ្រុលទៅបុកទម្លុះកញ្ចក់ និងបន្តបុកចូលទូ ATM បណ្ដាលឱ្យរងការខូចខាតទូដកលុយ និងដាក់លុយ ចំណែករូបគាត់ទាំង២នាក់វិញរបួសស្រាល ។

សន្តិសុខយាមនៅធនាគារ បានប្រាប់ឲ្យដឹងថា ចំពោះការខូតខាតមានចំនួនច្រើនណាស់ គឺទូដាក់និងដកលុយ គិតជាលុយប្រមាណ២០ម៉ឺនដុល្លារ តែគាត់មិនច្បាស់ទេ ។
បុរសម្នាក់តំណាងខាងធនាគារ បានសុំអោយសមត្ថកិច្ចធ្វើការវាស់វែងយកទៅផ្នែកជំនាញការិយាល័យចរាចរណ៍ ស្នងការដ្ឋានរាជាធានីភ្នំពេញ ដើម្បីដោះស្រាយបន្តទៀត ៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed