ខេត្តព្រះវិហារ : ករណីនេះ បានកើតឡើងកាលពី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុចខាងលិចភូមិស្ទឹងខៀវតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ បុរសម្នាក់បានស្លាប់ ចំណែកត្រាក់ទ័ររងការខូចខាតទាំងស្រុង ខណៈពេលកំពុងបើកភ្ជួរដី កិនចំគ្រាប់មីនតោន ផ្ទុះផ្អើលប្រជាពលរដ្ឋក្នុងភូមិ។

បើតាមការអះអាងពីកន្លែងកើតហេតុ នៅមុនពេលកើតហេតុ ជនរងគ្រោះបានអង្គុយបើកត្រាក់ទ័រភ្ជួរដីស៊ីឈ្នួលគេ នៅក្នុងភូមិសាស្ត្រកើតហេតុខាងលើ ខណៈពេលកំពុងភ្ជួរៗ ក៏បានប៉ះចំលើគ្រាប់មីនតោន ផ្ទុះបណ្តាលឲ្យស្លាប់នៅនឹងកន្លែង។ ចំណែកត្រាក់ទ័របានរងនូវការខូចខាតទាំងស្រុង។

ជនរងគ្រោះមានឈ្មោះ រី លីន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិអន្លង់វែង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ បច្ចុប្បន្នសពត្រូវបានឪពុកម្តាយយកទៅធ្វើបុណ្យនៅផ្ទះតាមប្រពៃណី៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed