ខេត្តមណ្ឌលគីរី ÷ ខ្ញុំបាទចាងហ្វាងសារព័ត៌មានRaksmey News / RMN News សូមសម្ដែងនូវការមិនពេញចិត្ត ក្នុងវីដេអូមួយ ប្រសាសន៍របស់ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាល ខេត្តមណ្ឌលគិរី ខណៈចុះបេសកកម្មសួរសុខទុក្ខមន្ត្រីឧទ្យានុរក្ស នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅ មកលើអ្នកសារព័ត៌មាន ដោយលោកបាននិយាយថា ( សារព័ត៌មាន facebook ពួកអាកាសែត ចង្រៃ..អ្នកកាសែតចង្រៃ..!) ដែលបានធ្វើអោយលោក រួមនឹងមន្ត្រី ហត់នឿយដោយសារការរំខាន ។

នេះជាការធ្វើឲ្យមានការប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មានទូទៅក្នុងប្រទេសកម្ពុជា។

សូមជម្រាបទៅឯកឧត្តម ថង សាវុន ប្រសាសន៍របស់លោកកំពុងប្រៀប និងការប្រមាថអ្នកសារព័ត៌មាន ទូទាំងប្រទេសកម្ពុជា ព្រមទាំងក្រសួងព័ត៌មានផងដែរ។

ក្នុងនាមខ្ញុំជាចាងហ្វាងនិងសហការីអង្គភាពអ្នកសារព័ត៌មាន គ្មានបំណងវ៉ៃប្រហារមន្ត្រីថ្នាក់ខេត្តណាមួយឡើយ ប្រសិនបើមន្ត្រីរូបនោះស្អាតស្អំ!

តែបើមន្ត្រីណាអសកម្ម មន្ត្រីណាដែលធ្វើឲ្យប៉ះពាល់ ផលប្រយោជន៍ប្រជាពលរដ្ឋ ប៉ះពាល់ដល់ដល់សង្គមជាតិ ធ្វើឲ្យអាប់ឱនកេរ្ដិ៍ឈ្មោះប្រមុខថ្នាក់ដឹកនាំ ខ្ញុំអ្នកសារព័ត៌មានមិនទុកមុខឲ្យឡើយ។

ក្នុងនាមខ្ញុំអ្នកសាព័ត៍មានព្រមទាំងសហការីទាំងអស់ ក៏ដូចជាអ្នកសារព័ត៌មានទូទាំងព្រះរាជាណាចក្រកម្ពុជា សំណូមពរឲ្យឯកឧត្តម ថង សាវុន ចេញមុខបកស្រាយបំភ្លឺជាសាធារណៈ និងកែតម្រូវនូវប្រសាសន៍របស់ឯកឧត្តម។
តើឯកឧត្តមមានអ្វីបកស្រាយដែរទេ?ចំពោះប្រសាសន៍របស់លោកមកលើអ្នកសារព័ត៌មាន ៕

ចេញផ្សាយថ្ងៃទី ២៧.០៤.២០២២
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed