ភ្នំពេញ : ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នពេញ នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរង ទទួលដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្ដរសក្ដ័ និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនមន្រ្ដីនគរបាលជាតិ នៃ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដោយមានការចូលរួមពីលោកនាយ-នាយរងការិយាល័យ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ អធិការរង នាយផ្នែក នាយប៉ុស្តិ៍ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
ក្នុងពិធីនោះដែរ មន្ត្រីចូលនិវត្តន៍ ចំនូន៦នាក់ ទទួលបានឧត្ថម្ភថវិកាពីលោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរង ចំនួន ២០ម៉ឺនរៀល ក្នុងម្នាក់ៗ, លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរង ចំនួន ១០ម៉ឺនរៀល ក្នុងម្នាក់ៗ, លោកវរសេនីយ៍ឯក ងួន ស៊ីរ៉ា នាយការិយាល័យបុគ្គលិក ចំនួន ១០ម៉ឺនរៀល ក្នុងម្នាក់ៗ, លោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ចំនួន២០ម៉ឺនរៀល ចំនួន០២នាក់៕
https://www.rmn.asia