ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍កោតសរសើរ និងវាយតំលៃខ្ពស់ចំពោះលទ្ធផលការងាេដែលបណ្តាអគ្គនាយកដ្ឋានទាំង ៥ ចំណុះអោយក្រសួងព័ត៌មាន សម្រេចអនុវត្តន៍បានក្នុងរយៈពេលកន្លងមកនេះ ពិសេសកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយដ្ឋានផ្សព្វផ្សាយទាំង ៣ គឺទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ដែល បានធ្វើការថតផ្សព្វផ្សាយបាន យ៉ាងទូលំទូលាយនូរាល់ទិដ្ឋភាពនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងការ លេងកំសាន្តសប្បាយរបស់បងប្អូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត បានយ៉ាងល្អ ។
ដូច្នេះនៅក្នុងឱកាសនៃកិច្ចប្រជុំប្រចាំសប្តាហ៍ ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធ វីដេអូ ជាមួយថ្នាក់ដឹកនាំ និងអគ្គនាយក នៃអគ្គនាយកដ្ឋានទាំង៥ ចំណុះក្រសួងព័ត៌មាន ព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានធ្វើការពិនិត្យពិភាក្សាផ្តាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីធ្វើអោយការអនុវត្តន៍រាល់ភារកិច្ចការងារកាន់តែមានប្រសិទ្ធភាពនិងលទ្ធផលល្អបន្ថែមទៀត។
ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងព័មាន បានជម្រាបជូនពីលទ្ធផលនៃកិច្ចប្រជុំប្រចាំសប្តាហ៍ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន នាពេលនេះគឺដើម្បីធ្វើកាេពិនិត្យការងារ ដែលបានអនុវត្តនាពេលកន្លងមក និងពិភាក្សាការងារ ដែលត្រូវអនុវត្តបន្ត ទៅមុខទៀត ។
នៅក្នុងដំណើរការកិច្ចប្រជុំនេះដែរ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំតាមបណ្តា អគ្គនាយកដ្ឋានទាំង៥ចំណុះអោយក្រសួងព័ត៌មាន រួមទាំង ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាប្រធានគណ: កម្មការ អនុគណ:កម្មការ បានជម្រាបជូនពីវឌ្ឍន្នភាពការងារសំខាន់ៗមួយចំនួន ដែលមន្រ្តី និងថ្នាក់ដឹកនាំ គ្រប់ផ្នែកគ្រប់ជំនាញ សម្រេចបំពេញនិងអនុវត្តន៍បាន កាលពីមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និថក្នុងរយៈពេល៣ថ្ងៃនៃចូលឆ្នាំ ដែលរាល់កិច្ចការងារបានដំណើរការទៅដោយរលូន ។ ជាមួយគ្នានេះដែរក៏បានលើកពីផែនការសកម្មភាពការងារដែលត្រូវបន្ត ធ្វើសម្រាប់ សប្តាហ៍បន្ទាប់ទៀត ឆ្នាំ២០២២ ដើម្បីអោយបានកាន់តែល្អប្រសើរ ។
កិច្ចប្រជុំក៏បានធ្វើការពិនិត្យពិភាក្សាលើផែនការសកម្មភាពការងារផ្សព្វផ្សាយដែលក្រសួងព័ត៌មានជាអ្នកទទួលខុសត្រូវ នូវក្នុងការថត និងផ្សាយពីព្រឹត្តការណ៍នៃការប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំ។
តាមរយៈកិច្ចការងារនេះ ឯកឧត្តម រដ្ឋមន្ត្រី បានជម្រុញអោយគណ:កម្មការ ព័ត៌មាន និងផ្សព្វផ្សាយ នៃក្រសួងព័ត៌មាន ត្រូវធ្វើកិច្ចសហការអោយបាន ជិតស្និតជាមួយគណ:កម្មាធិការជាតិ រៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ២០២៣ CAMSOC ដើម្បីផ្សព្វផ្សាយអោយបានទូលំទូលាយ ពីដំណើរ ការនៃការប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២៣ ខាងមុខ នេះ ។
ជាមួយកិច្ចការងារ ដ៏សំខាន់នេះ ឯកឧត្តម រដ្ឋមន្រ្តី ដែលជាអុនប្រធាន CAMSOC ជម្រុញអោយក្រុមការងារធ្វើពិនិត្យរកមើលទីតាំងសម្រាប់ត្រៀមរៀបចំ មណ្ឌលព័ត៌មាន សម្រាប់ធ្វើជាទីកន្លែងផ្តល់ព័ត៌មាន ដល់អ្នកកាសែតជាតិ និង អន្តរជាតិ ដែលត្រូវចូលយកព័ត៌មាន និងផ្តិតយករូបភាព ពីដំណើរការប្រកួត កីឡាស៊ីហ្គេម ឆ្នាំ២០២៣ បានល្អ និងគ្រប់ទិដ្ឋភាព ដែលបញ្ហានេះ គឺត្រូវធ្វើការដកស្រង់បទពិសោធន៍ នូវរាល់កិច្ចការងារពី ប្រទេសវៀតណាម ដែលត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួត កីឡា អាស៊ីអាគ្នេយ៍លើកទី ៣១ នាខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។
ដូច្នេះកិច្ចដ៏ធំនេះ ក្រសួងព័ត៌មាន ទាមទារមានការចូលតំណាងក្រសួងសេដ្ឋកិច្ចនុងហិរញ្ញវត្ថុ ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ និងបណ្តាស្ថានីយ៍ទូរទស្សន៍ ធំៗក្នុងស្រុកទាំងអស់ សម្រាប់កិច្ចថតផ្សព្វផ្សាយបានទូលំទូលាយ នៃព្រឹត្តការណ៍ កីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ២០២៣ ។
មុនបញ្ចប់កិច្ចប្រជុំប្រចាំសប្តាហ៍នេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានផ្តល់នូវអនុសាសន៍មួយចំនួន ដល់គណៈកម្មការសទ្ទានុក្រម នៃក្រសួងព័ត៌មាន ត្រូវធ្វើរៀបចំជា សទ្ទាក្រមអេឡិកត្រូនិក EBoook មួយ ដើម្បីដាក់បញ្ជូលនូវរាល់ពាក្យបច្ចេកទេសថ្មីៗ ទាក់ទងវិស័យព័ត៌មាន និងសោតទស្សន៍ ដែលគណៈកម្មការសទ្ទានុក្រម ក្រសួងព័ត៌មាន បានស្នើសុំទៅ និងទទួលបានការអនុម័ត្តពីក្រុមប្រឹក្សាអក្សរសាស្រ្តជាតិរួចមកហើយនោះ ដើម្បីដាក់អោយក្រសួង ស្ថាប័នពាក់ពន្ធ័ ពិសេសសម្រាប់មន្រ្តីរាជការ ក្រសួងព័ត៌មាន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ យកពាក្យទាំងអស់នោះទៅប្រើប្រាស់អោយមានសុក្រឹត្យភាព និងស្របតាមអ្វីដែលជាខ្លឹមសារដែលត្រូវបានសម្រេចដោយជាក្រុមប្រឹក្សាអក្សរសាស្រ្តជាតិ កន្លងមកហើយ។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជម្រុញលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ គ្រប់ផ្នែក គ្រប់ជំនាញ បន្តសហការសាមគ្គីគ្នា បំពេញកិច្ចការងារទាំងឡាយ ដែលក្រសួងព័ត៌មាន ត្រូវធ្វើ ក្នុងនោះគឺការផ្សព្វផ្សាយបានកាន់តែទូលំទូលាយ ទាក់ទងសមិទ្ធិការងាររបស់ រាជរដ្ឋាភិបាលសម្រេចអនុវត្តន៏បាន នឹងកំពុងបន្ត អនុវត្តន៏ កាន់តែស៊ីជម្រៅ និងស្របតាមសភាពការណ៏ វិវឌ្ឍន៏នៃប្រទេសជាតិ នា ពេលបច្ចុប្បន្ន និងព្រឹត្តការណ៍ដែលថ្មីបន្តទៅមុខទៀត ជាសេសត្រូវបន្តផ្សព្វផ្សាយពីវិធានការ នៃការការពារ ការឆ្លងនូវជំងឺកូវីដ-១៩ ទោះបីមានការឆ្លងតិចក៏ដោយ ៕
https://www.rmn.asia








