អាជ្ញាធរស្រុកកំរៀង ​ចេញល្បាត និងធ្វើការទប់ស្កាត់ពលករបម្រុងលួចឆ្លងដែនចូលទឹកដីថៃ……………….

អាជ្ញាធរស្រុកកំរៀង ​ចេញល្បាត និងធ្វើការទប់ស្កាត់ពលករបម្រុងលួចឆ្លងដែនចូលទឹកដីថៃ ខេត្តបាត់ដំបង៖ នៅថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនគរបាលខេត្តបាត់ដំបង ស្តីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន​ និងមេខ្យល់នាំពលករ​ចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា_ថៃ​ លោកវរសេនីយ៍​ឯក ស៊ិន ប៊ុនរស្មី ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨ ១៩ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក​ ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨ ១៩ បានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគោក បឹងអាជាង សហការជាមួយកម្លាំងកងយោធពលខេរ:ភូមិន្ទ ឈរជើងជួរមុខក្នុងភូមិសាស្រ្តស្រុកកំរៀង ចេញល្បាត និងធ្វើការទប់ស្កាត់ពលករបម្រុងលួចឆ្លងដែនចូលទឹកដីថៃ​ ដោយមិនស្របច្បាប់ ចំនួន​ ១ករណី នៅចំណុចភូមិរការបុស ឃុំកំរៀង ស្រុកកំរៀង។ ពលករសរុបមានចំនួន ១៥នាក់ ស្រី ៦នាក់ បានបញ្ជូនទៅអោយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀងសាកសួរ និងអនុវត្តតាមផ្លូវច្បាប់បន្ត។

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed