ឃ្លាំងស្តុកទំនិញ ខារ៉ាបាវ មួយកន្លែងនៅក្រុងភ្នំពេញ របស់ឈ្មោះស ពុទ្ធា មានកម្មករសរុប ៥៣នាក់ឆ្លងកូវីត១៩

ឃ្លាំងស្តុកទំនិញ ខារ៉ាបាវ មួយកន្លែងនៅក្រុងភ្នំពេញ របស់ឈ្មោះស ពុទ្ធា មានកម្មករសរុប ៥៣នាក់ឆ្លងកូវីត១៩ ភ្នំពេញ : នៅវេលាម៉ោង ៩.០០ នាទី ព្រឹកថ្ងៃទី ២៨ ខែឧសភាឆ្នាំ ២០២១ នេះគណៈបញ្ជាការឯកភាព ខណ្ឌមានជ័យដឹកនាំដោយ លោកឌី រ័ត្នខេមរុណអភិបាលរងខណ្ឌមានជ័យ បានចុះបិទទីតាំងឃ្លាំងផ្ទុកទំនិញ ខារ៉ាបាវ.របស់ឈ្មោះស ពុទ្ធា មានកម្មករសរុប ៥៣ នាក់ ដែលមានទីតាំងស្ថិតនៅឃ្លាំងលេខ៤៧០ ក្រុមទី ៣ ភូមិទ្រា ២ សង្កាត់ស្ទឹងមានជ័យទី ១ ខណ្ឌមានជ័យរាជធានីភ្នំពេញ។ លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យបាន បញ្ជាក់ថាទីតាំងនេះមានករណី រកឃើញអ្នកវិជ្ជមានមេរោគកូវីត១៩ សរុបចំនួន ៥៣ នាក់ជាកម្មករធ្វើការក្នុងឃ្លាំងផ្ទុក ទំនិញភេសជ្ជៈខារ៉ាបាវ ដែលបានពាក់ព័ន្ធជាមួយឈ្មោះជាម ដាភេទស្រីអាយុ ៤៨ ឆ្នាំ ជាជនអាណាថា ដែលបានស្លាប់ដោយសារកូវីដ១៩ កាលពីថ្ងៃទី ២៥ ខែឧសភាឆ្នាំ ២០២១ ដែលមានទីតាំងស្ថិតនៅជិតឃ្លាំងនោះផ្ទាល់។ បន្ទាប់មកលោក ឌី រ័ត្នខេមរុណ បានដឹកនាំធ្វើការហុំ ព័ទ្ធទីតាំងឃ្លាំងខាងលើនោះភ្លាមៗហាម មិនឲ្យបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរនោះនិងអ្នកឆ្លងកាត់មានការប៉ះពាល់ បានឡើយម្យាងវិញទៀតអ្នកដែលបានពិនិត្យរួចហើយធ្វើតេស្ត គឺតម្រូវឲ្យធ្វើ ចត្តាឡីស័ករយៈពេល ១៤ ថ្ងៃតាមវិធានការរបស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ បន្តទៀតក្នុងមូលដ្ឋានសង្កាត់ផងដែរ។N5

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed