ភ្នំពេញ :ដោយមានការចង្អុលបង្ហាញពីលោក ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ។ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១០:៤៥នាទី កម្លាំងសមត្ថកិច្ចគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យបានសហការជាមួយ រដ្ឋបាលសង្កាត់ចោមចៅទី៣ ចុះបង្ក្រាបទីតាំងលេងល្បែងសុីសងជល់មាន់តាមប្រព័ន្ធអនឡាញពីរកន្លែង មាន :
១/ទីតាំងទីមួយជិតផ្សារអូដឹមក្នុងក្រុមទី៦ ភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
២/ទីតាំងទី ពី នៅភូមិ អង្គ ជាប់ព្រំប្រទល់ភូមិត្រពាំងក្រសាំង ដែលស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ ហើយសមត្ថកិច្ចបានដកហូតសម្ភារៈល្មើសមួយចំនួនដូចជាទូរទស្សន៍សម្រាប់ដាក់ជល់មាន់ online តុ កៅអី និងម៉ូតូចំនួន៦គ្រឿងដើម្បីយកទៅរក្សាទុកនៅសង្កាត់ចោមចៅ ៣។
សូមបញ្ជាក់ថា ការចុះបង្ក្រាបទីតាំងតាំងល្បែងស៊ីសងជល់មាន់ តាមប្រព័ន្ធonline នេះ ដោយមានការចុះផ្សាយពីបណ្ដាញព័ត៌មាន និងមានការរាយការណ៍ពីប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះ ទើបកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ឈានដល់ការចុះបង្ក្រាបតែម្ដង។ ហើយដើម្បីរក្សាឲ្យបាននៅភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច របស់ថ្នាក់ដឹកនាំ ។ប្រជាពលរដ្ឋក្នុងខណ្ឌពោធិ៍សែនជ័យបានអបអរសាទរនិងគ្រាំទ្ររ នូវចំណាត់ការរបស់សមត្ថកិច្ចដែលបានចុះបង្ក្រាបទីតាំងខាងលើនេះ៕ដោយ:អក្ខរា០៧
https://www.rmn.asia