ខេត្តព្រៃវែង៖ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២មានរឿង ករណីប៉ុនប៉ងរំលោភសេពសន្ថវៈ និងលួចមានស្ថានទម្ងន់ទោសដោយប្រើហិង្សា លើស្ត្រីរងគ្រោះកាលពីវេលាម៉ោង ២១៖១០នាទីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ នៅភូមិឥដ្ឋ ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង។

បុរសល្មោភកាមតណ្ហាម្នាក់ បានចាប់ប៉ងរំលោភស្រ្តីមេម៉ាយ និងប្រើអំពើហិង្សា ដោយយកកំបិតចុងស្រួចចាក់បម្រុងសម្លាប់ចោលបណ្ដាលឱ្យរងរបួសលើដងខ្លួន៤កន្លែង។

សមត្ថកិច្ចបានស្រាវជ្រាវ ឈានទៅកំណត់មុខសញ្ញា និងឃាត់ខ្លួនមុខសញ្ញាឈ្មោះ បាន សារឿន ហៅ ង៉ូយ អាយុ៤២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឥដ្ឋ ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង។

ជនសង្ស័យបានឡើងលើផ្ទះចូលដល់ក្នុងបន្ទប់ដេករបស់ជនរងគ្រោះនេះ ខណៈដែលម្ដាយនាងមិននៅផ្ទះ គោលបំណងរំលោភសេពសន្ធវះ តែត្រូវបានជនរងគ្រោះស្គាល់មុខហើយ ស្រែកឲ្យគេជួយ ខណៈនោះជនសង្ស័យក៏យកកូនកាំបិតចាក់លើជនរងគ្រោះធ្វើឲ្យរងរបួសចំនួន៤កន្លែង៖ ចំពោះ១កន្លែង ក្លៀកឆ្វេង១កន្លែង លើសន្លាក់ដៃ២កន្លែង រួចហើយដណ្ដើមយកទូរស័ព្ទដៃ ពីជនរងគ្រោះយកទៅលាក់ទុកនៅពំនូក ចំបើងថែមទៀត។

ជនសង្ស័យបានបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តមែន តែគោលបំណងរំលោភសេពសន្ថវៈ ខ្លួនមិនបានយកលុយទេ ទូរស័ព្ទគ្រាន់តែយកទុកសិនតែប៉ុណ្ណោះ។ ជន សង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed