ឯកឧត្តម ម៉ុម ជឹមហ៊ុយ ចុះជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញទស្សនៈជនប្រិយមិត្តដែលមានបំណងចង់ឧបត្ថម្ភដល់គេហទំព័រRaksmey News ABA 002 916 134 ……………….

ឯកឧត្តម ម៉ុម ជឹមហ៊ុយ ចុះជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អមដំណើរដោយឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា លោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ដើម្បីស្តាប់របាយការណ៍ អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅអនុវត្តន៍បន្ត។ បន្ទាប់ពីបានស្តាប់របាយការណ៍ ឯកឧត្តម បានថ្លែងកោតសរសើរ និងផ្តល់នូវអនុសាសន៍មួយចំនួនដូចជា ៖ ១-ត្រូវចេះប្រែក្លាយការលំបាក ឱ្យទៅជាឱកាស ចុះទៅធ្វើផ្ទាល់ជាមួយប្រជាពលរដ្ឋតាមរយៈការងារសង្គម ដើម្បីពង្រឹងជំនឿមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ២-ចាត់ចែងជំនួយរបស់រាជរដ្ឋាភិបាល និងសប្បុរសជនឱ្យបានដល់អ្នកខ្វះខាតពិតប្រាកដ ៣-បន្តផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នាតាមគោលការណ៍ស័្មគ្រចិត្ត ៤-បន្តអនុវត្តន៍គោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីឈានទៅរកដំណើរការការបោះឆ្នោតឃុំ-សង្កាត់នាពេលខាងមុខ និង ៥-បន្តគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសម្តេចតេជោនាយករដ្ឋមន្រ្តី នូវវិធានការ ៣កុំ ៣ការពារ និងប្រកាន់ខ្ជាប់ការរស់នៅតាមបែបគន្លងថ្មី៕ ប្រភព៖ លេខាធិការដ្ឋានអមគណៈកម្មការទី៧ ព្រឹទ្ធសភា ទស្សនៈជនប្រិយមិត្តដែលមានបំណងចង់ឧបត្ថម្ភដល់គេហទំព័រRaksmey News ABA 002 916 134

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed