ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នៅក្នុងតំបន់ផ្សារព្រៃទា នគរបាលរាជធានីភ្នំពេញ បានដាក់ពង្រាយកម្លាំងបិទខ្ទប់ចំនួន១៤គោលដៅ ក្នុងករណីផ្ទុះកូវីដ-១៩នៅក្នុងរោងចក្រ H7 (ប្រភព អគ្គស្នងការនគរបាលជាតិ)

ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នៅក្នុងតំបន់ផ្សារព្រៃទា នគរបាលរាជធានីភ្នំពេញ បានដាក់ពង្រាយកម្លាំងបិទខ្ទប់ចំនួន១៤គោលដៅ ក្នុងករណីផ្ទុះកូវីដ-១៩នៅក្នុងរោងចក្រ H7 (ប្រភព អគ្គស្នងការនគរបាលជាតិ) ភ្នំពេញ÷ កម្លាំងនគរបាលរាជធានីភ្នំពេញ បានចុះសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ នាំយករនាំងដែក និងដាក់ពង្រាយកម្លាំងបិទខ្ទប់ចំនួន១៤គោលដៅម្តុំផ្សារព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ខណៈជំងឺកូវីដ១៩ បានផ្ទុះរាលដាលក្នុងរោងចក្រ H7 ដែលមានកម្មករជាច្រើននាក់ បានឆ្លងជំងឺកូវីដ១៩ ហើយអ្នកពាក់ព័ន្ធបានកំពុងបន្តយកសំណាកធ្វើតេស្ត។ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក សែម រតនា នាយការិយាល័យនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺហាមឃាត់មិនឱ្យប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខាងលើធ្វើដំណើរចេញ-ចូល និងមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋនៅខាងក្រៅធ្វើដំណើរចូលក្នុងតំបន់នោះទេ ដើម្បីបង្ការទប់ស្កាត់កុំឱ្យមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទៅតំបន់ផ្សេងទៀត ។ រដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញឱ្យដឹងថារយៈពេល២៤ម៉ោងចុងក្រោយនេះ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៦០នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed