ក្រុងសៀមរាប : កាលពីថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០២២ វេលាម៉ោង ១៦និង ៤០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងសៀមរាប និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាម ចូលរួមសហការដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោកវរសេនីយ៍ទោ ដា ចំរេីន អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចុះបង្ក្រាបបទ “រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន”

នៅចំនុចលំនៅឋានស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់:
១-ឈ្មោះ មិន សីហា ភេទប្រុស ឆ្នាំកំណើត ១៩៩០ ជនជាតិខ្មែរ មុខរបរ ចិញ្ចឹមត្រី មានទីលំនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប ។(រក្សាទុក ជួញដូរ និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន) ។

សមត្ថកិច្ចបានដកហូតវត្ថុតាង: ម្សៅមេតំហ្វេតាមីនចំនួន០៧កញ្ចប់ ស្មើនឹងទម្ងន់៦.៤ក្រាម(ទម្ងន់សុទ្ធ)ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ទូរស័ព្ទដៃចំនួន០៣គ្រឿង។

ជនសង្ស័យខាងលេី ត្រូវបានកម្លាំងការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed