ខេត្តស្វាយរៀង ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាហើយមកលេងផ្ទះម្តាយបង្កើតរួចតខ្សែភ្លើងឆក់ត្រីក្នុងស្រះភ្លាត់ស្នៀតឆក់ស្លាប់បង្កឲ្យមានមានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ច។

ករណីឆក់បណ្តាលអោយស្លាប់នេះបានកើតឡើងនៅវេលាម៉ោង១៤និង៣៥នាទីថ្ងែទី០១ខែ កុម្ភៈឆ្នាំ២០២២នៅភូមិ ពោធិថ្មី ឃុំ ស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង(ដែលជាផ្ទះម្តាយបង្កើត)។

បើតាមប្រជាពលរដ្ឋរាយការណ៍ថាមានករណីតខ្សែភ្លើងឆក់ត្រីក្នុងស្រះដែលបានបូមរួចភ្លាត់ស្នៀតឆក់ស្លាប់ខ្លួនឯងក្នុងស្រះដែលស្ថិតនៅក្នុងភូមិពោធិថ្មីឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ប្រភពបានបន្តទៀតថា៖ក្រោយពីទទួលព័ត៌មានខាងលើនេះភ្លាមៗកម្លាំងជំនាញនៃអធិការនគរបាលស្រុកកំពង់រោទិ៍បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយតាយាននិងលោកគ្រូពេទ្យមណ្ឌលសុខភាពស្វាយតាយានបានចុះទៅដល់កន្លែងកើតហេតុភ្លាមបានឃើញថាមានឈ្មោះ ថន ចាន់ថាត(ហៅអួច)ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិ ដើមពោធិ ឃុំ ស្វាយតាយាន ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀងមានមុខរបរកសិករដែលមានប្រពន្ធឈ្មោះ ជិត សុខី អាយុ ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ មានកូនប្រុស២នាក់បច្ចុប្បន្ននៅភូមិដើមពោធិឃំុស្វាយតាយានបានមកលេងផ្ទះម្តាយបង្កើតឈ្មោះ មី យន់ អាយុ ៧២ឆ្នាំ នៅភូមិ ពោធិថ្មីដែលជាកន្លែងកើតហេុហើយក៏បានយកខ្សែភ្លើងមកតដើម្បីឆក់ត្រីក្នុងស្រះនៅពេលតរួចរាល់ហើយក៏ចុះក្នុងស្រះឆក់ត្រីតែអកុសលភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់។

ក្រោយពីកម្លាំងជំនាញ់នគរបាលស្រុកកំពង់រោទិ៍និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយតាយានព្រមទាំងលោកគ្រូពេទ្យមណ្ឌលសុខភាពស្វាយតាយាន បានធ្វើកោសល្យវិចយ័រួចមកបានអោយដឹងថាបុរសខាងលើនេះតខ្សែភ្លើងឆក់ត្រីភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់ពិតប្រាកដមែន។

ហើយមូលហេតុបុរសខាងលើនេះផឹកស្រាហើយបានតខ្សែភ្លើងឆក់ត្រីបណ្តាលអោយឆក់ស្លាប់តែម្តង។

បច្ចុប្បន្ន សពត្រូវបានជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ បានប្រគល់ជូនក្រុមគ្រូសារធ្វើបុណ្យតាមប្រពៃណី ៕ដោយ:អក្ខរា១៤

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed