ភ្នំពេញ: នៅព្រឹកថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៨:១៥នាទី ស្ថិតនៅក្នុងបរិវេណវត្តអរុណវត្តី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។បានរៀបចំពិធីប្រគល់ប័ណ្ណចាក់វ៉ាក់សាំងស៊ីណូហ្វាមជូនដល់បងប្អូនប្រជាពលរដ្ឋ កម្មករកម្មការិនី (ដែលបានចាក់រួចរាល់ហើយ)ចំនួន៤០០នាក់ ។
នៅក្នុងពិធីប្រគល់ប័ណ្ណចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋក្នុងវត្តអារុណវត្តីសង្កាត់ត្រពាំងក្រសាំងសមាសភាពគណៈកម្មការចូលរួមមាន: ១/លោកឧត្តមសេនីយ៍ ឃឹម ជាសុឃឿន មេបញ្ជាការកងទ័ពជើងគោកតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតជាគណៈធិបតី ក្នុងពិធីផ្តល់ប័ណ្ណជូនកម្មករកម្មការិនី។
២/លោកស្រី ឈុន ស៊ុនី អភិបាលរងតំណាងអោយ លោក ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ។ ៣/លោក ហ៊ត រដ្ឋា ចៅសង្កាត់ត្រពាំងក្រសាំង
៤/លោក កុយ ប៊ុនថន ក្រុមការងារចុះជួយបក្សត្រពាំងក្រសាំង។ ក្នុងពិធីប្រគល់ប័ណ្ណជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកម្មករកម្មការិនី លោកឧត្តមសេនីយ៍ ឃឹម ជាសុឃឿន បានថ្លែងសន្តរកថា ក្នុងនាមលោកតំណាងឱ្យឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងទ័ពជើងគោក ក៏ដូចជាគោលការណ៍របស់រាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់និងគិតគូរ សុខភាព សុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋកម្ពុជាយើង។ ហើយ វ៉ាក់សាំង យកមកចាក់ចែកជូនបងប្អូនប្រជាពលរដ្ឋ មានជំនួយពីមហាមិត្ត ហើយ រាជរដ្ឋាភិបាលបានទិញវ៉ាក់សាំងបន្ថែមដើម្បីចាក់ចែកជូនបងប្អូនប្រជាពលរដ្ឋទាំងតំបន់ក្រហម តំបន់លឿងទុំ តំបន់លឿង និងប្រជាពលរដ្ឋទាំងអស់ឲ្យបានគ្រប់គ្នា។
លោកឧត្តមសេនីយ៍ ឃឹម ជាសុឃឿន បានបន្តទៀតថា: ប័ណ្ណសម្គាល់ចាក់វ៉ាក់សាំងនេះមានសារៈសំខាន់ដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាកម្មករកម្មការនី ក្នុងការប្រកបអាជីវកម្មនិងធ្វើការងារផ្សេងៗ តែសុំកុំភ្លេចត្រូវចេះការពារ ជាពិសេស វិធានការ ៣កុំ ៣ការពារ ហើយត្រូវអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាលក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាយើង ដើម្បីជៀសវាងការរីករាលដាលឆ្លងនៃជំងឺដ៏កាចសាហាវមួយនេះ ៕N7

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed