លោកវរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការស្តីទី បានអញ្ជើញដឹកនាំពិធីប្រជុំត្រួតពិនិត្យ ការឣនុវត្តតួនាទី-ភារកិច្ច និងវឌ្ឍនភាពការងារកងរាជឣាវុធហត្ថ ឆមាសទី១ ទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២១

កំពង់ស្ពឺ៖ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការស្តីទី បានអញ្ជើញដឹកនាំពិធីប្រជុំត្រួតពិនិត្យ ការឣនុវត្តតួនាទី-ភារកិច្ច និងវឌ្ឍនភាពការងារកងរាជឣាវុធហត្ថ ឆមាសទី១ ទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២១ ។
មានវត្តមានចូលរួមក្នុងសាលប្រជុំ៖ លោកមេបញ្ជាការរង,លោកនាយរងសេនាធិការ,ប្រធាន/ឣនុប្រធានមន្ទីរទាំង០៧,នាយការិយាល័យបុគ្គលិក,នាយការិយាល័យផែនការប្រតិបត្តិការ ។
ចំពោះសមាសភាពដែលត្រូវឣញ្ជើញ ចូលរួមប្រជុំ តាមប្រព័ន្ធ Video Zoom Meeting រួមមាន៖ នាយការិយាល័យ និងជំនួយការ,មេបញ្ជាការ មេបញ្ជាការរង និងជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងស្នាក់ការសន្តិសុខ ។
ការងារអនាម័យមុន-ពេលប្រជុំ ៖ ត្រូវរក្សាគម្លាត ១,៥ម បាញ់ឣាកុល វាស់ស្ទង់កម្តៅ ចំពោះឣ្នកដែលមានជំងឺកូវីដ-១៩ និងកំពុងធ្វើចត្តាឡីស័ក មិនឣនុញ្ញាតឲ្យចូលរួមទេ ។

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed