ទឹកចិត្តមន្ត្រីក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតែផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋជានិច្ច

ខេត្តបន្ទាយមានជ័យ ៖ ទឹកចិត្តមន្ត្រីក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទោះបីជាមមាញឹកក្នុងការងារជាច្រើនយ៉ាងណាក្តី ប៉ុន្តែដើម្បីផ្តល់ភាពកក់ក្តៅដល់បងប្អូនប្រជាពលរដ្ឋក្នុងនាមជាមន្ត្រីរបស់រាជរដ្ឋាភិបាលគឺមិនដែលគិតយប់ឬថ្ងៃនោះទេ តែងតែខ្វល់ខ្វាយជានិច្ចចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ។

ជាក់ស្តែងនាថ្ងៃសុក្រ ៧កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណ:អភិបាលខេត្តបន្ទាយមានជ័យ រួមដំណើរដំណើដោយលោក ប៉ាន់ ខែមវឌ្ឍនាសមាជិកក្រុមលេខាសម្តេចតេជោនាយករដ្ឋមន្ត្រី លោក លី សារី អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ចាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោក យ៉ាង គឹមហ៊ុយ សប្បុរសជនចូលរួមអភិវឌ្ឍន៍ភូមិបឹងជង្រុកតេជោឈ្នះឈ្នះ និងមន្ត្រីពាក់ព័ន្ធនានា បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងជន់កាត់ផ្លូវនៅចំណុចផ្លូវចូលតំបន់អភិវឌ្ឍន៍ភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការវាយតំលៃអំពីស្ថានភាពទឹក និងកម្លាំងទឹកក្នុងរដូវភ្លៀងធ្លាក់ ដើម្បីរកវិធីសាស្ត្ររំដោះជំនន់ទឹកភ្លៀងនេះកុំឱ្យជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋ និងកុំឱ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍន៍ភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ៕cpp

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed