ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ដឹកនាំកិច្ចប្រជុំស្វែងរកដំណោះស្រាយករណីវិវាទដីធ្លីធំៗ២ករណីទៀតដែលអូសបន្លាយអស់រយៈពេលច្រើនឆ្នាំក្នុងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ធកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោក លី សារី អភិបាលរងខេត្តតំណាងអោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងក្រុមការងារមន្រ្តីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំរកដំណោះស្រាយដីធ្លីចំនួន២ករណី៖ ករណីទី១ ស្ថិតនៅឃុំស្លក្រាម ស្រុកស្វាយចេក និងឃុំសឹង្ហ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ករណីទី២ រកដំណោះស្រាយករណីទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋចំនួន៣១០គ្រួសារនៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ជាមួយប្រជាពលរដ្ឋចំនួន៣០២គ្រួសារ មកពីកាស៊ីណូផ្កាយប្រាំ(ប៉ោយប៉ែត) នៅទីតាំងភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅសាលប្រជុំ(ខ)សាលាខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១។ បន្ទាប់ពីជជែកយ៉ាងល្អិតល្អន់រកប្ញសគល់នៃរឿងពេញមួយព្រឹក ភាគីទាំងសងខាង ព្រមទទួលយកតាមយុទ្ធសាស្ត្រដោះស្រាយបែបឈ្នះឈ្នះ ដែលជាមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហើយក្នុងពេលឆាប់ៗខាងមុខឯកឧត្តមប៉ាន់ខែម ប៊ុនថននិងគណៈកម្មាធិការចុះដោះស្រាយបញ្ចប់នៅលើទីតាំងទំនាស់តែម្តង។

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed