អគ្គនាយកអង្គការសុខភាពពិភពលោក លោកវេជ្ជបណ្ឌិត Ghebreyesus ក្រើនរំលឹកថា ការចែកចាយវ៉ាក់សាំងពីប្រទេសអ្នកមានទៅកាន់បណ្តាប្រទេសមានប្រាក់ចំណូលទាប កំពុងមានភាពយឺតយ៉ាវ ខណៈដែលវ៉ារ្យ៉ង់ប្រភេទ Delta បានរាតត្បាតជាង ៩៨ ប្រទេស ដែលជាហេតុនាំឱ្យមានហានិភ័យខ្ពស់ដល់អាយុជីវិតប្រជាជនរាប់លាននាក់។

លោកថា វ៉ារ្យ៉ង់ Delta ទាមទារឱ្យមានការតាមដាន និងវាយតម្លៃយ៉ាងម៉ត់ចត់។ ពិភពលោកត្រូវចែករំលែកឧបករណ៍ការពារ អុកស៊ីសែន ការធ្វើតេស្ត ការព្យាបាល និងវ៉ាក់សាំងឱ្យស្មើភាពគ្នា។ យ៉ាងតិច ៧០% នៃប្រជាជនក្នុងប្រទេសនីមួយៗ ត្រូវតែទទួលបានការចាក់វ៉ាក់សាំង ត្រឹមខែកក្កដា ឆ្នាំ២០២២ ដើម្បីកាត់បន្ថយការរាតត្បាត និងជួយសង្គ្រោះអាយុជីវិត ក៏ដូចជាជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។
សព្វថ្ងៃ ក្រុមអ្នកវិទ្យាសាស្ត្រ បានសង្កត់ធ្ងន់លើភាពបន្ទាន់នៃការចាក់វ៉ាក់សាំង ពីព្រោះវ៉ាក់សាំងបច្ចុប្បន្ននៅមានប្រសិទ្ធិភាពទាបប្រឆាំងនឹងវ៉ារ្យ៉ង់ Delta ដែលមានលទ្ធភាពឆ្លងខ្ពស់ និងលឿនជាងវ៉ារ្យ៉ង់ផ្សេងៗទៀត។
ប្រភព៖ The Guardian

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed