គ្រឿងញៀនជាច្រើន ត្រូវសមត្ថកិច្ចបង្ក្រាបមាន ២ទីតាំងផ្សេងគ្នា ក្នុងខេត្តកោះកុង

ខេត្តកោះកុង៖(ពត៌មានបឋម) នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នៅវេលាម៉ោង១០និង៣៥នាទី ព្រឹក នៅចំណុចមាត់ពាមព្រែកស្រែអំបិល ស្ថិតនៅភូមិកំពង់ស្ដាំ ឃុំជ្រោយស្វាយ

កងកម្លាំងសម្ថកិច្ចស្នងការនគរបាលខេត្តកោះកុង កងកំលាំងអធិការដ្ឋាននគបាលស្រុកស្រែអំបិល សហការណ៍ជាមួយអាជ្ញាធភូមិ ឃុំ ដឹកនាំដោយឧត្តមសេនីយ៍ គង់ មនោ បានចុះត្រួតពិនិត្យករណីសង្ស័យបទល្មើសគ្រឿងញៀនពីរទីតាំង។

ដោយទទួលបានពត៌មានច្បាស់ការកម្លាំងសម្ថកិច្ចបានចុះទៅត្រួតពិនិត្យទីតាំងទី១ នៅភូមិចំការក្រោម ស្រុកស្រែអំបិលនិង

ទីតាំងទី២លើទូកកាណូតខ្នាតធំ របស់ជនជាតិថៃ កិងពីរជាន់ ចតនៅផែជលផល ចំណុចមាត់ពាមស្រែអំបិល ស្ថិតក្នុងភូមិកំពង់ស្ដាំ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ។

ក្នុងការត្រួតពិនិត្យសម្ថកិច្ច ឆែកឆេរការត្រួតពិនិត្យលើទូកកាណូត មានកម្មករទូកចំនួន២នាក់ ។តាមការបំភ្លឺពីប្រជាជនរស់នៅក្បែរនោះ ទូកកាណូតខ្នាតធំនេះមកចតនៅផែជាប់ស្នាក់ការជលផលរយះពេលជាងមួយខែមកហើយឃើញមានកូនអូបរចេញចូលម្ដងម្កាលមិនទៀង។ 

ចំណុចសង្ស័យ ក្នុងចំណុចឃ្លុបក្បាលទូកកាណូតខ្នាតធំនេះ ដូច្នេះ នៅវេលាម៉ោង១:៣៥នាទី កំលាំងសម្ថកិច្ចបានយកទូកកាណូតនេះអូសយកទៅផែថ្មី និងរកជាងវះឃ្លុបកាណូតរកមើលបន្ថែមទៀត។បើតាមការរាយការណ៍ កំលាំងសម្ថកិច្ចចុះពិនិត្យ ឆែកឆេរបន្ថែមទៀតនៅ ចំណុចផ្ទះកញ្ចុះជា ដីម្ចាស់ទូកកាណូតខ្នាតធំនេះ កំលាំងបានរកឃើញ ថ្នាំញៀន ៩កេះ មានទំងន់ប្រហែលជិត៣០០kg៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed