Month: March 2025

ពូនជ្រំឧស្សាហកម្មអនាគតដូចជាផលិតកម្មជីវសាស្ត្រ បច្ចេកវិទ្យាកង់ទិច ភាពវៃឆ្លាតរូបរាងនិង6G ជាដើម

ព្រឹកថ្ងៃទី ៥ ខែមីនា មហាសន្និបាតលើកទី ៣ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បានបើកធ្វើនៅវិមានសភាប្រជាជន ។ ថ្នាក់ដឹកនាំបក្សនិងរដ្ឋចិន មានដូចជាលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមពិធីបើក លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានធ្វើរបាយការណ៍ការងាររដ្ឋាភិបាលចិនជូនចំពោះអង្គមហាសន្និបាត ។ របាយការណ៍ការងាររដ្ឋាភិបាលបានលើកឡើងថា…

អាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីបើកវគ្គបំប៉នសណ្តាប់ធ្នាប់ជួរទ័ព ឈរផែនត្រៀមចូលរួមពិធីសម្ពោធសមិទ្ធផលដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងការប្រារព្ធខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ!

ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹក ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី បុត្រ កំព្រា មេបញ្ជាការរង ទទួលការងារហ្វឹកហ្វឺន បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នសណ្តាប់ធ្នាប់ជួរទ័ព ឈរផែនត្រៀមចូលរួមពិធីសម្ពោធសមិទ្ធផលដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ…

កម្ពុជា-កូរ៉េ ចុះ MOU ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងអភិវឌ្ឍវិស័យធានារ៉ាប់រងប្រទេសទាំងពីរ

ភ្នំពេញ៖ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា(ន.ធ.ក) លោក ប៊ូ ច័ន្ទភីរូ  និង លោក Chang-Eon Heo ប្រធាន និងជានាយកប្រតិបត្តិនៃវិទ្យាស្ថានអភិវឌ្ឍន៍ធានារ៉ាប់រងកូរ៉េ (KIDI) នៅរសៀលថ្ងៃទី៤ ខែមីនានេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងអភិវឌ្ឍវិស័យធានារ៉ាប់រងប្រទេសទាំងពីរ។ លោក…

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមជួបសម្តែងការគួរសម និងពិភាក្សាការងារ របស់ ឯកឧត្តម( LIU Zhongyi) ឧបការីរដ្ឋមន្រ្តី ក្រសួងសន្តិសុខសាធារណៈចិន នៅសាលាខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំលោកឧត្តមសេនីយ៍ស្នងការរងផែនការងារអន្តោប្រវេសន៍ និងមេបញ្ជាការវរសេនាតូចការពារព្រំដែនគោកទាំង៤ ចូលរួមជួបសម្តែងការគួរសម និងពិភាក្សាការងារ របស់…

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារបាញ់ថ្នាំសម្លាប់មូស ក្នុងបរិវេណទីបញ្ជាការ និងតាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ ព្រមទាំងមូលដ្ឋានសង្កាត់ព្រែកកំពឹស!

ភ្នំពេញ : នៅថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារចុះជាបន្តបន្ទាប់ ធ្វើការបាញ់ថ្នាំសម្លាប់មូស ក្នុងបរិវេណអង្គភាព និងតាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ ព្រមទាំងកន្លែងដែលមានហានីភ័យខ្ពស់ នៅតាមភូមិសាស្ត្រមួយចំនួនក្នុងមូលដ្ឋានសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។…

លោក​ ហោ​ គន្ធា​ អនុប្រធាន​ ក្រុម​ការងារ​គណបក្ស​ចុះជួយ​មូលដ្ឋាន​ស្រុក​អូររាំងឪ​ បាន​ចូលរួម​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការការ​រៀបចំ​សង្ក្រាន្ត​អូររាំងឪ​២០២៥

ស្រុកអូររាំងឪ​ ៖​ លោក​ ហោ​ គន្ធា​ អនុប្រធាន​ ក្រុម​ការងារ​គណបក្ស​ចុះជួយ​មូលដ្ឋាន​ស្រុក​អូររាំងឪ​ បាន​ចូលរួម​ដឹកនាំ​កិច្ចប្រជុំ​ គណៈកម្មការ​រៀបចំ​សង្ក្រាន្ត​អូររាំងឪ​២០២៥​ ដោយ​មាន​ ឯកឧត្ដម​ ម៉ៅ​ ឌុង​ អភិបាល​រង​ខេត្ត​ត្បូងឃ្មុំ​ ជាប្រធាន​អង្គប្រជុំ​ និង​លោក​ ជា​ ណារ៉ុន​ អភិបាល​ស្រុក​អូររាំងឪ​ ស្ដីពី​…

លោក Xi Jinping ប្រធានរដ្ឋចិនប្រកាន់ខ្ជាប់មិនងាករេនូវការអនុវត្តទស្សនៈស្តីពីសន្តិសុខជាតិទាំងមូល

ថ្លែងក្នុងកិច្ចប្រជុំសិក្សាស្រាវជ្រាវលើកទី ១៩ នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន លោក Xi Jinping ប្រធានរដ្ឋចិនសង្កត់ធ្ងន់ថា ត្រូវប្រកាន់ខ្ជាប់ដោយមិនងាករេនូវការអនុវត្តទស្សនៈស្តីពីសន្តិសុខជាតិទាំងមូល ដើម្បីជំរុញការកសាងប្រទេសចិនដែលមានសន្តិសុខឱ្យឈានដល់កម្រិតកាន់តែខ្ពស់កាលពីព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានរៀបចំធ្វើកិច្ចប្រជុំសិក្សាស្រាវជ្រាវលើកទី ១៩ ស្តីពីការកសាងប្រទេសចិនដែលមានសុវត្ថិភាពកាន់តែខ្ពស់ ក្រោមអធិបតីភាពរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស ។…

ការស្ទង់មតិរបស់បណ្តាញ CGTN៖ សហរដ្ឋអាមេរិកប្រើប្រាស់បញ្ហាពន្ធគយដើម្បីគំរាមកំហែងប្រទេសដទៃ អ្នកផ្តល់បទសម្ភាសន៍ជុំវិញពិភពលោករិះគន់ចំពោះអនុត្តរភាពរបស់សហរដ្ឋអាមេរិក

គោលនយោបាយ”តម្កល់សហរដ្ឋអាមេរិកជាចម្បង”បាននិងកំពុងវិវត្តទៅជាទង្វើអនុត្តរភាពខាងពន្ធគយកាន់តែខ្លាំងឡើងៗ។ ករណីដែលរដ្ឋាភិបាលអាមេរិកអាណត្តិថ្មីបានគំរាមកំហែងម៉ិកស៊ិកឱ្យយកពន្ធគយបន្ថែមលើទំនិញនាំចូលពីចិន ដើម្បីធ្វើឱ្យសហរដ្ឋ អាមេរិកលើកលែងពន្ធគយសម្រាប់ម៉ិកស៊ិក ដែលបានទទួលការចាប់អារម្មណ៍ជាបន្តបន្ទាប់ពីសំណាក់មតិសាធារណៈអន្តរជាតិ។ការស្ទង់មតិចំពោះអ្នកលេងអ៊ីនធឺណិតនៅជុំវិញពិភពលោកដែលធ្វើឡើងដោយបណ្តាញCGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍បានថ្កោលទោសយ៉ាងខ្លាំងចំពោះការគំរាមកំហែងនិងបង្ខិតបង្ខំរបស់អាមេរិកចំពោះប្រទេសម៉ិកស៊ិកឱ្យយកពន្ធបន្ថែមលើទំនិញចិន ហើយព្រួយបារម្ភថា វានឹងប៉ះពាល់ដល់សណ្តាប់ធ្នាប់ពាណិជ្ជកម្មពិភពលោក។ក្នុងការស្ទង់មតិ មានអ្នកផ្តល់បទសម្ភាសន៍ចំនួន ៧០,៤%បានសម្គាល់ឃើញថា ការដែលម៉ិកស៊ិកគ្រោងនឹងយកពន្ធគយបន្ថែមលើប្រទេសចិនគឺដោយសារតែការដាក់សម្ពាធខាងពន្ធគយពីសហរដ្ឋអាមេរិក។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៧៦,៤% បានសម្ដែងការព្រួយបារម្ភថា ប្រសិនបើម៉ិកស៊ិកយកពន្ធគយបន្ថែមលើប្រទេសផ្សេងទៀតក្រោមសម្ពាធពីសហរដ្ឋអាមេរិក វានឹងជះឥទ្ធិពលអវិជ្ជមាននៅក្នុងសហគមន៍អន្តរជាតិ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៧៣%…

ក្រុមការងារ អាវុធហត្ថខណ្ឌ៧មករា ប្រគល់ថវិកាឧបត្ថម្ភដល់គ្រួសារសមាជិក ដែល​ម្ដាយ​របស់​លោក​ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ!

ភ្នំពេញ : នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក សយ ចាន់ឌី​ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា បានចាត់ក្រុមការងារនាំយកថវិកាដែលបានមកពីការចូលរួមរបស់ នាយ នាយរង អាវុធហត្ថខណ្ឌ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,៤៤០,០០០រៀល ឧបត្ថម្ភដល់គ្រួសារលោកអនុសេនីយ៍ទោ ឡាង​ ម៉ុន​…

ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បានចុះផ្សព្វផ្សាយបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន និង ភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៏ អង្គការមូលនិធិកុមារកម្ពុជា (CCF)!

ដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចុះសហការជាមួយអាជ្ញាធរមូលដ្ឋានចុះអប់រំផ្សព្វផ្សាយ…

You missed