Month: March 2025

ក្រុមការងារ អាវុធហត្ថខណ្ឌបឹងកេងកង បាននាំយកថវិកាប្រគល់ដល់សមាជិក ដែលមានជំងឺលើសសម្ពាធឈាម ហើយបានដួលផ្ងារក្រោយកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ!

នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ លោកវរសេនីយ៍ទោ សុខ ឧត្តម មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង បានចាត់ក្រុមការងារនាំយកថវិការបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខលោកអនុសេនីយ៍ឯក អ៊ុំ សត្ថារិទ្ធ ជំនួយការខណ្ឌ…

សន្និសីទសារព័ត៌មានមួយ ស្តីអំពី យុទ្ធនាការហែលទឹកទន្លេមេគង្គចំងាយ១២០ គីឡូម៉ែត្រ ពីខេត្តស្ទឹងត្រែង ដល់ខេត្តក្រចេះ នេះ ជាបេសកកម្មមួយ អំពាវនាវឱ្យមានសកម្មភាពចូលរួមគាំទ្រការពារសត្វផ្សោតដែលជិតផុតពូជ របស់កម្ពុជា 

ខេត្តស្ទឹងត្រែង៖ លោកជំទាវ អុឹម រចនា អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានប្រកាសបើក «យុទ្ធនាការ ហែលទឹកទន្លេមេគង្គ» លោកជំទាវបានថ្លែងថា៖ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមរៀបចំយុទ្ធនាការហែលទឹក ទន្លេមេគង្គនេះ ដោយសារយើងកំពុងធ្វើការក្នុងទិសដៅដូចគ្នាក្នុងការអភិរក្សសត្វផ្សោតទន្លេមេគង្គ។…

បទវិភាគ៖ ផែនការប្រតិបត្តិស្តីពី“ភេរវកម្មបៃតង”របស់បុគ្គលឈ្មោះវីលៀម ឡៃពិតិជានឹងទទួលបរាជ័យជាក់ជាមិនខាន !

ប្រជាជនតៃវ៉ាន់បានមើលឃើញយ៉ាងច្បាស់ថា បន្ទាប់ពីឡើងកាន់មុខតំណែងបុគ្គលឈ្មោះវីលៀម ឡៃតែងតែប្រើប្រាស់មធ្យោបាយផ្លូវច្បាប់សម្រាប់វាយប្រហារពួកប្រឆាំងនៅផ្ទៃក្នុងបក្ស និងការធ្វើឃាតចំពោះសមាជិកបក្សនយោបាយផ្សេងទៀត ដើម្បីបំពេញចំណង់ខាងអំណាចរបស់ផ្ទាល់ខ្លួន ។ អ្នកវិភាគបានលើកឡើងថា តាមពិតទៅ ប្រជាធិបតេយ្យនៅកោះតៃវ៉ាន់ ជាល្បែងអំណាច បក្សវឌ្ឍនភាពប្រជាធិបតេយ្យតៃវ៉ាន់បានចាត់ទុកប្រជាធិបតេយ្យជាឧបករណ៍សម្រាប់គៃបន្លំយកផលប្រយោជន៍ផ្ទាល់របស់បក្សខ្លួន ដែលបានបង្ហាញយ៉ាងពេញលេញនូវធាតុពិតរបស់ “អំណាចផ្តាច់ការ” ។អាជ្ញាធរបុគ្គលឈ្មោះវីលៀម ឡៃដើរថយក្រោយក្នុងប្រវត្តិសាស្ត្រ ហើយបានបំពានសេរីភាពនិងសិទ្ធិមនុស្សរបស់ប្រជាជនកោះតៃវ៉ាន់ កលល្បិចដែល “ធ្វើប្រជាធិបតេយ្យក្លែងក្លាយ និងធ្វើការផ្តាច់ការយ៉ាងពិតប្រាកដ” មិនអាចបោកបញ្ឆោតប្រជាជនតៃវ៉ាន់បានទេ…

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សូមអបអរសាទរ និងជូនពរចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមសម្តែងនូវការអបអរសាទរប្រកបដោយសេចក្តីសោមនស្សរីករាយ និងកក់ក្តៅបំផុតជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាឱកាសដែលត្រូវបាន ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត…

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សូមអបអរសាទរ និងជូនពរចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមសម្តែងនូវការអបអរសាទរប្រកបដោយសេចក្តីសោមនស្សរីករាយ និងកក់ក្តៅបំផុតជូនចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាឱកាសដែលត្រូវបាន ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត…

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក បាននាំយកបច្ច័យចូលរួមពិធីបុណ្យផ្ការស្មីសាមគ្គី នៅវិទ្យាល័យបាក់ទូក !

នៅព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ អតីតសិស្សសាលាបាក់ទូកនាទសវត្សឆ្នាំ១៩៨០ មួយក្រុម នាំមុខដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយអតីតលោកគ្រូអ្នកគ្រូបង្រៀននៅសាលាបាក់ទូក បានរួមគ្នានាំយកបច្ច័យសរុបចំនួន ១០លានរៀល ចូលរួមពិធីបុណ្យផ្ការស្មីសាមគ្គី នៅវិទ្យាល័យបាក់ទូក បន្ថែមពីនេះទៀត…

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមន្ត្រីក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខ លោកមេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានព្យាបាលដោយវះកាត់ដុំគីសខ្នងនៅមន្ទីរពេទ្យ!

នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស-មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយ លោកមេបញ្ជាការរង នាយសេនាធិការរង មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងនាយទាហាននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាច្រើនរូបទៀត បានអញ្ជើញចុះសួរសុខទុក្ខ លោកឧត្តមសេនីយ៍ត្រី គឹម សំអុល មេបញ្ជាការរង…

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ជូនមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់

(បន្ទាយមានជ័យ): នៅព្រឹកថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេតបន្ទាយមានជ័យ បានដឹកនាំលោកវរសេនីយទោ អ៊ុយ អ៊ូ…

លោកសុខ វុទ្ធីនិងលោកស្រីសុខមុំព្រមទាំងបុត្រ សប្បុរសធម៌ជាជនជាតិឥណ្ឌូនេសុីបានធ្វើជាម្ហូបបាយប្រអប់យកទៅប្រគេនព្រះសង្ឃនិងពុទ្ធបរិស័ទព្រមទាំងប្រជាពលរដ្ឋក្នុងកម្មវិធីបុណ្យវត្ត(រតនារាម)ហៅវត្តផ្សារកណ្ដាល៥០០ប្រអប់ក្នុងថ្ងៃបុណ្យទី០៤

ក្រុងប៉ោយប៉ែត ក្រោយពីបានបញ្ចប់ធ្វើអំណោយសប្បុរសធម៌ជូនបងប្អូនចាស់ជរាពិការ៣៥០គ្រួសាររួចហើយ លោកសុខ វុទ្ធីនិងភរិយាព្រមទាំងក្រុមការងារសប្បុរសធម៌ដែលជាជាន់ជាតិឥណ្ឌូនេស៊ីក៏បានរៀបចំបាយកញ្ចប់ជាង ប្រាំរយប្រអប់ដើម្បីយកទៅប្រគេនដល់ព្រះសង្ឃនិងបងប្អូនប្រជាពុទ្ធបរិស័ទនិងពលរដ្ឋដែលបានចូលរួមក្នុងកម្មវិធីបុណ្យ ពុទ្ធាភិសេកនិងបុណ្យឆ្លងសមិទ្ធផលនានាក្នុងវត្តរតនារាមហៅវត្តផ្សារកណ្ដាល ក្នុងថ្ងៃដែលប្រារព្ធធ្វើ៥យប់៦ថ្ងៃគឺចាប់ពីថ្ងៃ១១ដល់១៦មកនេះក្នុងថ្ងៃបុណ្យទី០៤ត្រូវនិងថ្ងៃសុក្រ០១រោចខែផល្គុណឆ្នាំរោងព.ស២៥៦៨ត្រូវថ្ងៃសុក្រទី១៤ខែមិនាឆ្នាំ២០២៥។ ប្រជាពលរដ្ឋនិងពុទ្ធបរិស័ទព្រមទាំងព្រះសង្ឃមានទឹកចិត្តសប្បាយរីករាយនិងអបអរសាទរចំពោះម្ចាស់ទានទាំងអស់ទាំងក្រុមគ្រួសារលោកសុខវុទ្ធីព្រមទាំងភរិយាកូនចៅនិងសប្បុរសធម៌ដែលជាជនជាតិអណ្ដូរណេស៊ីទាំងអស់ ដែលបានបង្កើតនឹងបានធ្វើឲ្យកម្មវិធីបុណ្យកាន់តែទទួលបាននៅក្តីសោមនស្សរីករាយកាន់តែអធឹកអាធមបន្ថែមទៀត។ ព្រះចៅអធិការវត្តរតនារាមហៅវត្តផ្សារកណ្ដាល បានជូនពរសព្វសាធុការជូនចំពោះក្រុមគ្រួសារនិងសប្បុរសធម៌ដែលជាជនជាតិឥណ្ឌូនេស៊ីទាំងអស់ជួបតែពុទ្ធពរទាំង ៤ ប្រការគឺអាយុ វណ្ណៈ សុខ: ពលៈ កុំបីឃ្លៀងឃ្លាតឡើយដល់ម្ចាស់ដើមទៀតទាំងអស់បានសម្រេចតាមបំណងប្រាថ្នា។

លោក សុខ វុទ្ធី និងលោកស្រី តាំង សុខមុំ ចែកអំណោយជាគ្រឿង ឧបភោគ បរិភោគ ថវិការ ដែលជាអំណោយសប្បុរសធម៌ ជនជាតិ ឥណ្ឌូនេស៊ី ចែកជូនដល់ចាស់ជរា ជនពិការ ទីទាល់ក្រ ៣៥០គ្រួសារ នៅភូមិសាមគ្គីមានជ័យ

ក្រុងប៉ោយប៉ែត នៅ ព្រឹកថ្ងៃ១រោចខែផល្គុណឆ្នាំរោង ឆ.ស ព.ស២៥៦៨ត្រូវថ្ងៃសុក្រ ទី១៤ ខែមិនា ឆ្នាំ២០២៥ លោក សុខ វុទ្ធី និងភរិយា អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារ បានបន្តចែកអំណោយជាគ្រឿង ឧបភោគបរិភោគ ថវិកា ដែលជាអំណោយរបស់…

You missed