Month: January 2025

ក្រសួងអភិវឌ្ឍន៍ជនបទ មានការរៀបចំសិក្ខាសាលាស្តីពី “ការត្រួតពិនិត្យឡើងវិញលើការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ”

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ មានការរៀបចំសិក្ខាសាលាស្តីពី “ការត្រួតពិនិត្យឡើងវិញលើការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ…

ឯកឧត្តម​ ង៉ូវ​ បូរីណា​ បាន​អញ្ជើញ​ជា​អធិបតី​ ក្នុងកម្មវិធីមីទ្ទិញអបអរសាទរខួប​លេីកទី៤៦​ នៃ​ទិវា​ជ័យជំនះ​ ៧មករា​ សាលាសង្កាត់ព្រះស្រែ

ឧត្ដុង្គ​ម៉ែជ័យ​ ៖​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិការក្រសួងបរិស្ថាន​ និងជាប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​សង្កាត់​ព្រះស្រែ​ បាន​អញ្ជើញ​ជា​អធិបតី​ ក្នងកម្មវិធីមីទ្ទិញអបអរសាទរខួប​លេីកទី៤៦​ នៃ​ទិវា​ជ័យជំនះ​ ៧មករា​ ដែល​មាន​ការ​ចូលរួម​ពី​លោក​ ចាន់​ វត្ថា​ អភិបាល​រង​ក្រុង​ឧត្ដុង្គ​ម៉ែជ័យ​ និង​ លោក សុខ​ សយ​ ប្រធា​ន​ក្រុមប្រឹក្សាភិបាល​ក្រុង​ឧត្ដុង្គ​ម៉ែជ័យ​…

បទអត្ថាធិប្បាយ ៖ ភាពយន្តចល័តកម្ពុជា-ចិន ពិតជាបានឆ្លើយតបឆ្នាំផ្លាស់ប្តូរប្រជាជន

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ ប្រាប់ឲ្យដឹងថា ដំណើរភាពយន្តចល័តកម្ពុជា-ចិន លើកទី៨ គឺជាជោគជ័យមួយទៀត លើការផ្លាស់ប្តូរវប្បធម៌ ឆ្លើយតបនឹងឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ ជាការបញ្ជាក់ ក្រោយពេលដែលដំណើរភាពយន្តចល័តកម្ពុជា-ចិន លើកទី៨ ទើបតែបានបញ្ចប់ការចាក់បញ្ចាំង…

បទវិភាគ៖សហគ្រាសទុនបរទេសដែលបាននិងកំពុងធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិននឹងទទួលបានភាគលាភកាន់តែច្រើន   

ប៉ុន្មានថ្ងៃជាប់មកនេះ សហគ្រាសផលិតរថយន្តទុនបរទេសជាច្រើនបានប្រកាសថា នឹងបង្កើនការវិនិយោគនៅក្នុងប្រទេសចិនដែលបានបំផុសភាពសន្ទុះខ្លាំងក្លានៃកិច្ចសហប្រតិបត្តិការ ។ អ្នកជំនាញបានលើកឡើងថា សកម្មភាពមួយចំនួនរបស់ទុនបរទេសនៅដើមឆ្នាំនេះបានឆ្លុះបញ្ចាំងពីកម្លាំងទាក់ទាញជាសាកលរបស់ប្រទេសចិនទាក់ទិននឹងភាពស៊ីសង្វាក់គ្នារវាងបច្ចេកវិទ្យានិងឧស្សាហកម្ម ដោយោឡែកទីផ្សារប្រើប្រាស់ដ៏ធំធេងរបស់ចិន ខ្សែសង្វាក់ឧស្សាហកម្មដ៏ពេញលេញកម្រិតខ្ពស់ដែលឈរនៅលំដាប់ឈានមុខគេលើពិភពលោកព្រមនិងសមិទ្ធផលដែលត្រូវបានសន្សែសន្សំក្នុងវិស័យបច្ចេកវិទ្យាថាមពលថ្មីនិងការបើកបរវៃឆ្លាត សុទ្ធតែបានទាក់ទាញទុនបរទេសឱ្យបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ។   បើនិយាយចំពោះសហគ្រាសទុនបរទេស កម្លាំងរស់រវើកនៃទីផ្សារដ៏ធំធេងរបស់ចិន គឺមានន័យថា ជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ ។ នាពេលថ្មីៗកន្លងទៅនេះ តាមទិន្នន័យដែលចេញផ្សាយដោយសហព័ន្ធពាណិជ្ជកម្មនៃប្រទេសចិនបង្ហាញថា សន្ទស្សន៍ស្តីពីភាពរីកចម្រើនក្នុងមុខរបរលក់រាយនៃប្រទេសចិននៅខែមករា ឆ្នាំនេះ គឺ៥១,១ ភាគរយ…

អ្វីដែលកាន់តែពិសេសនោះគឺ «កម្មវិធីពាន់ម៉ឺន»មិនត្រឹមតែបានក្លាយជាគំរូនៃការស្តារនិងអភិវឌ្ឍជនបទ និងអភិរក្សប្រព័ន្ធអេកូឡូស៊ីនៃប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ទទួលបានការទទួលស្គាល់ពីសំណាក់អន្តរជាតិផងដែរ ។

នៅខែកញ្ញា ឆ្នាំ ២០១៨ «កម្មវិធីពាន់ម៉ឺន»ទទួលបានពានរង្វាន់ Champions of the Earth Award (អ្នកការពារភពផែនដី) របស់អង្គការសហប្រជាជាតិ ដែលបានផ្តល់ជា«ផែនការចិន»សម្រាប់ការកសាងផ្ទះរបស់មនុស្សជាតិដែលសមស្របនឹងការរស់នៅនិងប្រកបដោយភាពសុខដុម ។ ការអភិវឌ្ឍនៃជនបទនៅទូទាំងប្រទេសចិន មិនត្រឹមតែជាការស្តារវិបុលភាពរបស់ប្រជាជាតិចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរួមចំណែកមិនអាចខ្វះបានសម្រាប់ការកាត់បន្ថយភាពក្រីក្រនិងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ពិភពលោកផងដែរ ។ ជាងនេះទៅទៀត ការអភិវឌ្ឍបៃតងរបស់ចិនជាការរួមចំណែកដ៏ធំធេងសម្រាប់ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុសកល និងការរួមរស់ដោយសុខដុមរមនារវាងមនុស្សជាតិនិងធម្មជាតិ…

ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព

មជ្ឈមណ្ឌលព័ត៌មានគុណភាពអាកាសបាងកកបានសង្ខេបលទ្ធផលរង្វាស់ PM 2.5 ជា 40.7-65.4 មីក្រូក្រាម/ម៉ែត្រគូប រកឃើញលើសកម្រិតស្តង់ដារ និងស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមមានផលប៉ះពាល់ដល់សុខភាពក្នុងតំបន់ចំនួន ៧០ ក្នុងអំឡុងថ្ងៃទី ៧-១៥ ខែមករា ឆ្នាំ ២០២៥ ។ ថ្ងៃនេះ (៧ មករា) ក្រុមអ្នកនាំពាក្យមជ្ឈមណ្ឌលព័ត៌មានគុណភាពខ្យល់បាងកក…

លោកពៅ រិទ្ធី(ហៅធីស្នា)និងលោកស្រីកុង សោភាចែកជូនអំណោយដល់ពលរដ្ឋចាស់ៗជរាពីការ ខ្វះខាតដែលរស់នៅក្រុងប៉ោយប៉ែតក្នុងថ្ងៃ៧មករា

ក្រុងប៉ោយប៉ែត : កាលពីររសៀលថ្ងៃ ៩ កើតខែបុស្សឆ្នាំរោងព.ស២៥៦៨.គ.ស២០២៥ត្រូវនឹងថ្ងៃអង្គារទី៧ខែមករាឆ្នាំ២០២៥នេះ និងដើម្បីអបអរសារទរខួបលើកទី៤៦ដែកម្ពុជានិងប្រជាពលរដ្ឋរួចចាក់ផុតពីគល់ឬស្សីត្បូងចប របបអាវខ្មៅប្រល័យពូជសាសន៍អស់រយៈពេល ៣ឆ្នាំ៨ខែ២០ថ្ងៃរហូតមកទល់ពេលនេះ៤៦ឆ្នាំហើយនោះ តែពលរដ្ឋកម្ពុជាមិនភ្លេចឡើយនៅរបបដល់ហាវព្រៃផ្សៃនេះ។គឺដោយសារសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនយកជីវិតទៅធ្វើដើមទុន ឥឡូវកម្ពុជាមានសុខសន្តិភាពពេញលិញហើយសព្វថ្ងៃនេះ។ហើយបានធ្វើឲ្យទឹកចិត្តប្រជាពលរដ្ឋមិនថាអ្នកមានអ្នកក្រយ៉ាងណានោះទេ គឺចេះជួយគ្នាចែករំលែកដើម្បីរស់ក្រោមម្លប់សន្តិភាពតែមួយ។ទើបនៅថ្ងៃ ៧ ខែមករាឆ្នាំ ២០២៥លោកពៅរិទ្ធីហៅធីស្នានិងលោកស្រីកុង សោភានិងក្រុមគ្រួសារបានគៀងគររកសប្បុរសធម៌ដើម្បីធ្វើជាអំណោយចែកជូនដល់ពលរដ្ឋដែលមានជីវភាពខ្វះខាតជរាពីការ៤៣គ្រួសារដែរស់នៅក្រុងប៉ោយប៉ែតមកទទួលអំណោយនិងពិសាអាហារសាមគ្គីជួបជុំនិងរំលឹកដល់គុណថ្ងៃ៧មករាដែជាថ្ងៃកំណើតទី២ដែបានរស់រាន្តមានជីវិតមកដល់សព្វថ្ងៃនេះ។អំណោយដែលបានយកមកចែកជូនដល់បងប្អូន។ប្រជាពលរដ្ឋជរាពិការទាំង ៤៣គ្រួសារបានមកពីការចូលរួមពីសប្បុរសធម៌ទី១.លោកឧត្តមសេនីយ៍ទោពេជ្រ វណ្ណាប្រធានទំនាក់ទំនងព្រំដែនកម្ពុជានិងថៃ(៣០០ដុល្លា)ទី២.លោកធារិទ្ធផ្ទះល្វែងក្រុងប៉ោយប៉ែត(៤០មុឺនរៀល)ទី៣.លោកវរសេនីយ៍ទោឈិន ឈៀងមេបញ្ជាការរងវរៈព្រំដែនគោក៨៩១(១០០ដុល្លា)ទី៤.លោកភិនលាងហួត(៤០មុឺនរៀល)ទី៥.លោកឧកញ៉ាឡាច ប៊ុនលីមម្ចាស់បុរីមានជ័យ(៤៣មុឺនរៀល)ទី៦.ចែដួងផនជនជាតិថៃ(១០០០បាត)ទី៧.លោកភូវកងអាវីនថៃ(១០០០បាត)លោកកឹម…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងអង្គមិទ្ទីងអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ ៧មករា ដែលប្រារព្ធធ្វើឡើងនៅ​មជ្ឈមណ្ឌលកោះពេជ្រ

ភ្នំពេញ : នៅព្រឹកថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងមិទ្ទីងអបអរសាទរខួបលើកទី៤៦…

អបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា! នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នេះ ជាថ្ងៃខួបលើកទី៤៦ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍

ខេត្តស្ទឹងត្រែង: អបអសាទរខួបលើកទី៤៦  នៃទិវាជ័យជំនះ ៧ មករា ១៩៧៩ – ៧ មករា ២០២៥) លើរបបប្រល័យពូជសាសន៍ ដែលប្រជាជនកម្ពុជាទូទាំងប្រទេស និងក្រៅប្រទេសមិនអាចបំភ្លេចបាន។ ចងចាំនូវគុណបការដ៏វៃឆ្លាត ជាវារៈភាពដ៏អង្គអាចខ្លាហ៊ាន បូជាឈាមស្រស់សាច់ស្រស់ ដើម្បីជាតិមាតុភូមិ និងប្រជាជនកម្ពុជា ឲ្យរស់រានមានជីវិតឡើងវិញ ដែលជាកំណើតទី២…

You missed