Month: September 2024

បទវិភាគ៖ “ភាពបៃតង”នៃថាមពលចិនផ្តល់ផលប្រយោជន៍ដល់ពិភពលោក

ពេលថ្មីៗចុងក្រោយនេះ នាវាដឹកជញ្ជូនរថយន្តថាមពលថ្មីរបស់ចិនមួយគ្រឿងបានបើកវិលត្រឡប់មកវិញពីប្រទេសអាល្លឺម៉ង់ ។ នៅពេលមុននេះ នាវានេះបានដឹកជញ្ជូនរថយន្តថាមពលថ្មីចំនួនរាប់ពាន់គ្រឿងទៅកាន់អេស្ប៉ាញ អង់គ្លេស ហូឡង់និងអាល្លឺម៉ង់ជាដើម ដើម្បីបំពេញតម្រូវការកាន់តែធំនៃទីផ្សារក្នុងតំបន់ ។ សហគ្រាសផលិតរថយន្តពាក់ព័ន្ធរបស់ចិនបានថ្លែងថា នៅរយៈពេលបីឆ្នាំខាងមុខនេះ ពួកគេនឹងរៀបចំចាត់ចែងនាវាដូចនេះប្រហែល៦ឬ៧គ្រឿង ដើម្បីជួយប្រទេសចិននាំចេញផលិតផលបៃតងកាន់តែច្រើនឡើងៗទៅកាន់បរទេស ក្នុងន័យជំរុញការអភិវឌ្ឍឧស្សាហកម្មថាមពលថ្មីក្នុងតំបន់ ។ នេះជាការឆ្លុះបញ្ចាំងមួយនៃការដែលផលិតភាពប្រកបដោយគុណភាពល្អរបស់ចិនមានអំណោយផលដល់ពិភពលោក ។ កាលពីថ្ងៃទី២៩ខែសីហា រដ្ឋាភិបាលចិនបានចេញផ្សាយសៀវភៅសស្តីពី«ការធ្វើបរិវត្តកម្មថាមពលរបស់ប្រទេសចិន» ដែលបង្ហាញពីសមិទ្ធផលនៃការធ្វើបរិវត្តកម្មថាមពលរបស់ប្រទេសចិនក្នុងរយៈពេលជិត១០ឆ្នាំកន្លងទៅនេះ…

លទ្ធផលនៃការស្ទង់មតិរបស់បណ្តាញ CGTN បង្ហាញថា យុវជននៅអាហ្រ្វិកដែលផ្តល់បទសម្ភាសន៍ បានសម្តែងការកោតសរសើរខ្ពស់ចំពោះសមិទ្ធផលដ៏អស្ចារ្យនៃកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក

កាលពីពេលថ្មីៗនេះ បណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានសហការជាមួយសាកលវិទ្យាល័យ Renmin នៃប្រទេសចិន ដើម្បីធ្វើការស្ទង់មតិចំពោះប្រជាជនអាហ្វ្រិកតាមរយៈវិទ្យាស្ថានផ្សព្វផ្សាយទំនាក់ទំនងអន្តរជាតិយុគសម័យថ្មី ដែលបានរកឃើញថា អ្នកផ្តល់បទសម្ភាន៍នៅអាហ្វ្រិកដែលមានអាយុពី ១៨ ទៅ ២៤ ឆ្នាំបានទទួលស្គាល់យ៉ាងពេញលេញចំពោះគំនិតនិងសមិទ្ធផលនៃការអភិវឌ្ឍទំនើបកម្មតាមបែបផែនចិន ហើយបានសម្តែងការកោតសសើរខ្ពស់និងមានសុទ្ធិដិនិយមចំពោះលទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសចិន និងទ្វីបអាហ្រ្វិកក្នុងគ្រប់វិស័យនៅយុគសម័យថ្មី ។ តាមលទ្ធផលនៃការស្ទង់មតិបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ ៩៨,៧…

You missed