Month: June 2024

ទីតាំងប្រមូលផ្តុំអោយមានលេងល្បែងស៊ីសង ត្រូវបានកម្លាំង គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាប និង បិទទីតាំងតារាងបាល់ទះមួយកន្លែង

រាជធានីភ្នំពេញ: លោក សក់ ចន្ទ័កញ្ញារិទ្ធ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ តែងតែណែនាំឱ្បគណៈបញ្ជាការខណ្ឌ ឧស្សាហ៍ចុះធ្វើរដ្ឋបាលតាមមូលដ្ឋាន ដូចជាទីតាំងមជ្ឈមណ្ឌលកីឡា តារាងបាល់ទះ ហាងកាហ្វេជួបជុំពាក់ពពូន ដើម្បីធ្វើយ៉ាងណាទប់ស្កាត់នូវការជួបជុំជ្រក់កោននាំគ្នាលេងល្បែងស៊ីសង ឬប្រព្រឹត្តបទល្មើសផ្សេងៗដែលផ្ទុយពីគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង ៧ចំណុចរបស់ក្រសួងមហាផ្ទៃ។ ជាក់ស្ដែងតារាងបាល់ទះមួយកន្លែងស្ថិតនៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ…

កម្លាំងនាយកដ្ឋានចុះបង្ក្រាបទីតាំងក្លិបកំសាន្តរាំស្រាត : ឃាត់ខ្លួនមនុស្សជិត ២០០នាក់ មាន៤សញ្ជាតិ

ភ្នំពេញ : សមត្ថកិច្ចចុះបង្ក្រាបទីតាំងក្លិបកំសាន្តរាំស្រាតមួយកន្លែងក្នុងខណ្ឌទទួលគោក ដោយឃាត់ខ្លួនមនុស្សប្រុស-ស្រី ជិត២០០នាក់។ ការបង្ក្រាបដោយនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស ដោយមានការចូលរួមពីកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស កម្លាំងអធិការដ្ឋានខណ្ឌទួលគោក និងដឹកនាំសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញារងចំនួន ០៤នាក់ កាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។ សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបទីតាំងសញ្ចារកម្ម (រាំស្រាត) នៅចំណុចអាគារ ០៤ជាន់ ក្នុងទីតាំងយីហោ ប៉ាវ…

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យប្រុសស្រី០៦នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!

នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យប្រុសស្រីចំនួន ០៦នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន ០២ករណីផ្សេងគ្នា។ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង០២ករណីរួមមាន៖ *ករណីទី១៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្រ្កាប និងឃាត់ខ្លួន…

វគ្គបណ្តុះបណ្តាលស្តីពី «ការស្វែងយល់អំពីប្រតិបត្តិការប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា»

ដោយមានកិច្ចសហការជាមួយក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំវគ្គបណ្តុះបណ្តាលជាលើកទី៤ ស្តីពី «ការស្វែងយល់អំពីប្រតិបត្តិការប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា» នៅក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ…

ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ!

សូមរួសរាន់ មកទទួលយកឯកសារដាក់ពាក្យប្រលងចូលក្របខ័ណ្ឌ កងរាជអាវុធហត្ថ (ដោយឥតគិតប្រាក់) នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់សាមីខ្លួនដែលមានអាសយដ្ឋានរស់នៅក្នុងរាជធានីភ្នំពេញ។ លក្ខណ្ឌ៖១- មានសញ្ជាតិខ្មែរ ភេទប្រុស (នៅលីវ)២- មានអាយុពី ១៨ ដល់ ២៥ឆ្នាំ (គិតត្រឹមថ្ងៃដាក់ពាក្យ)៣- មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ តាមតម្រូវការដើម្បីបំពេញមុខងារ៤- មានភក្ដីភាពចំពោះជាតិ…

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ដាក់ដំណើរការ នូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ឆ្ពោះទៅរកប្រព័ន្ធការងារបែបឌីជីថល សម្រាប់អាវុធហត្ថរាជធានីភ្នំពេញអនុវត្តជាលើកដំបូង!

នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការផ្សព្វផ្សាយនិងដាក់ឲ្យប្រើប្រាស់ នូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីអនុវត្តនូវប្រព័ន្ធការងារតាមបែបឌីជីថលថ្មី ទាក់ទងនឹងការគ្រប់គ្រងចំនួនទ័ព ការតាមដានស្ថានភាពសុខភាពទ័ពម្នាក់ៗ ផែនការប្រតិបត្តិការនិងហ្វឹកហ្វឺន ការប្រមូលនិងរក្សាព័ត៌មាន…

ឯកឧត្តមអ៊ុំ រាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាធិបតីភាព ប្រកាសចូលកាន់តំណែងថ្មីនៃក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ១៩ រូប

ក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃ០៧កើតខែជេស្ឋ ពស២៥៦៨ត្រូវនិងថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២៤ ឯកឧត្តមអ៊ុំ រាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមន្ត្រីពាក់ព័ន្ធខេត្តក្រុង និងលោកគាត់ ហ៊ុលអភិបាលក្រុងប៉ោយប៉ែត បានទទួលនៅភារកិច្ចនាំយកនៅអនុក្រឹត្យស្ដីពីការតែងតាំងមុខតំណែងថ្មី ជូនដល់ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ វិធីនេះត្រូវបានប្រារព្ធឡើងនៅក្នុងបរិវេណសាលាក្រុងប៉ោយប៉ែត។មានការអញ្ជើញចូលរួមពីសំណាក់អស់លោកលោកស្រីកងកម្លាំងចម្រុះទាំងបី ។ក្រៅពីនេះក៏មានការអញ្ជើញចូលរួម ពីស្ថាប័នពាក់ព័ន្ធអាជ្ញាធរមូលដ្ឋានភ្ញៀវជាតិ អន្តរជាតិជាច្រើនអ្នកផងដែរ។បេក្ខភាពដែរបានជាប់ឆ្នោតជាក្រុមប្រឹក្សាក្រុងប៉ោយប៉ែត មានដូចខាងក្រោម÷១.លោកឈឺម គន្ធាមកពីគណបក្សប្រជាជនកម្ពុជាជាប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត២.លោកឈាន ចំរើនជាសមាជិក៣.លោកតាន់ គឹមរិទ្ធសមាជិក៤.លោក រដ្ឋ…

ពិធីប្រកាសតែងតាំងសមាសភាពថ្មីលោក ឌី ទាវ ជាអធិការ នៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ជំនួសលោកវរសេនីយ៍ឯក សុិន ណារ៉ាក់ ដែលត្រូវបានដាក់ឱ្យចូលនិវត្តន៍

បន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាធិបតីភាពតេមកតំណែងជូនអធិការស្រុកមង្គលបុរី។ ដោយអនុវត្តន៍តាមបទបញ្ជា និងទទួលបានការអនុញាតិដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ…

គោលនយោបាយការបរទេសកម្ពុជាក្នុងបរិបទអាស៊ាន ជាប្រធានបទនៃវេទិកាពិភាក្សា រៀបចំដោយក្លិបអ្នកកាសែតកម្ពុជា

ដោយមានការសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ក្លិបអ្នកកាសែតកម្ពុជា បានរៀបចំវេទិកាពិភាក្សាលើប្រធានបទ “គោលនយោបាយការបរទេសកម្ពុជាក្នុងបរិបទអាស៊ាន”ដោយមានការចូលរួមពីលោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា រួមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណ ៧០នាក់ ខណដែលវេទិកាពិភាក្សានោះរៀបចំធ្វើនៅទីស្តីការក្រសួងការបរទេស។…

ព្រះពុទ្ធបដិមាដ៏ធំស្កឹមស្កៃកម្ពស់ ១០៨ម៉ែត្រ នឹងផុសទ្បើងនៅលើកំពូលភ្នំបូកគោ

ក្រោមគំនិតផ្តួចផ្តើមរបស់អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សុខាអូតែល ការសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រដ៏ស្កឹមស្កៃនៅលើខ្នងភ្នំបូកគោ ដើម្បីរំលឹកគុណដល់ព្រះសម្មាសម្ពុទ្ធជាព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងចម្លងសត្វលោកឱ្យរួចផុតចាកទុក្ខ និងដើម្បីរក្សានូវអត្តសញ្ញាណវប្បធម៌សាសនាជាតិខ្មែរ សម្រាប់ជាទីគោរពសក្ការៈដ៏ថ្លៃថ្លាឧត្តុងឧត្តមរបស់បងប្អូនពុទ្ធសាសនិកជនទាំងអស់គ្នាគោរពប្រណិប័តន៍ ហើយព្រះពុទ្ធបដិមាដ៏ស្កឹមស្កៃនេះនឹងគង់ជាសម្បត្តិវប្បធម៌សាសនាជាតិខ្មែរជារហូតតរៀងទៅ។ ប៉ុន្តែដើម្បីផ្តល់ឱកាសដល់ពុទ្ធសាសនិកទាំងក្នុង និងក្រៅប្រទេសដែលមានបំណង និងមានសទ្ធាជ្រះថ្លាហើយចង់ភ្ជាប់និស្ស័យជាមួយការកសាងព្រះពុទ្ធបដិមាដើម្បីទទួលបានមគ្គផលកុសលផលបុណ្យនោះ អាជ្ញាធរ ព្រះសង្ឃ និងពុទ្ធបរិស័ទក៏បានមូលមតិគ្នាផ្តើមធ្វើបុណ្យមហាផ្កាប្រាក់សាមគ្គី ដែលនឹងត្រូវប្រារព្ធធ្វើទ្បើងរយៈពេល ៣ ថ្ងៃគឺចាប់ពីថ្ងៃទី២៨…

You missed