Month: May 2024

គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានចុះឆ្មក់បង្ក្រាបទីតាំងពីរកន្លែងបង្កប់ល្បែងឡូតូ(អនឡាញ) ដែលមានផ្លាកសញ្ញាឡូតូ ហ្វាយឌី និងឡូតូ ៩៩៩៩

ភ្នំពេញ : គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយ លោក សាំង សុភៈវិចិត្រ អភិបាលរង បានដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងបង្កប់ល្បែងឡូតូ (អនឡាញ) បានចំនួន០២ទីតាំងនិងដកហូតសម្ភារៈមួយចំនួន។ កាលពីនៅល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានចុះឆ្មក់បង្ក្រាប ទីតាំបង្កប់ល្បែងស៊ីសង (អនឡាញ) ឡូតូហ្វាយឌីនិងឡូតូ៩៩៩៩ បានចំនួន០២ទីតាំង។…

យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ត្រឹមតែ៣០ថ្ងៃ ទទួលថវិកាបរិច្ចាគពីបងប្អូនប្រជាពលរដ្ឋ ជាង៦០០លានរៀល និងជាង៩ម៉ឺនដុល្លារ

ចេញផ្សាយ ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៤ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត…

មន្ត្រីយោធាវរការពារព្រំដែនគោលលេខ១០១ ចំនួន០៣នាក់ បាត់ខ្លួនមន្ត្រីយោធាម្នាក់ ខណះនាំគ្នាំជិះទូកបង់សំណាញ់រកត្រីបណ្តាលលិចទូកនៅចំណុច ក្រោមស្ពានកោះទន្សាយ ក្នុងទន្លេសេកុងខេត្តស្ទឹងត្រែង

ហេតុការណ៍មន្ត្រីយោធាលិចទូក បានកើតឡើង នៅវេលាម៉ោង ២រសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅចំណុច ក្រោមស្ពានកោះទន្សាយ ក្នុងទន្លេសេកុង ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ មន្ត្រីយោធាវរការពារព្រំដែនគោក លេខ១០១ ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែង ចំនួន០៣នាក់ បាននាំជិះទូកទៅបង់ត្រីនៅទន្លេសេកុង ក្រោមស្ពានកោះទន្សាយ បណ្តាលឱ្យលិចទូក និងបាត់ខ្លួនមន្ត្រីម្នាក់…

បាក់រលំដើមឈើលើអ្នកជិះម៉ូតូរងរបួសចំនួន០២នាក់ ដោយសាភ្លៀងធ្លាក់មួយមេធំលាយឡំខ្យល់ នៅតាមមហាវិធីកម្ពុជាក្រោម!

ភ្នំពេញ : កាលពីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ លើមហាវិថីកម្ពុជាក្រោម កែងផ្លូវលេខ ២៥៩ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ មានភ្លៀងធ្លាក់ខ្លាំងលាយឡំនឹងខ្យល់កន្ត្រាក់ផងនោះ បានបណ្តាលឱ្យបាក់រំលំដើមឈើមួយដើមសង្កត់លើមនុស្សប្រុស-ស្រី ចំនួន ០២នាក់ ខណៈពេលកំពុងជិះម៉ូតូមួយគ្រឿង បណ្តាលឱ្យរងរបួសយ៉ាងដំណំ ដោយសារកត្តាធម្មជាតិ និងការបម្រែបម្រួលអាកាសធាតុ ស្ថិតតាមបណ្ដោយមហាវិថីកម្ពុជាក្រោម។…

ថវិកាចំនួន ៤ម៉ឺន ដុល្លារហើយ ដែលលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចាត់ចែងប្រគល់ជូនដល់ ឧត្តមសេនីយ៍ត្រី គង់ គីនី សម្រាប់ព្យាបាលជំងឺ!

នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារ ដឹកនាំដោយលោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាំយកថវិកាចំនួន ៥,០០០ដុល្លារ បន្ថែមទៀត ទៅប្រគល់ជូននិងសួរសុខទុក្ខ លោកឧត្តមសេនីយ៍ត្រី…

លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អញ្ចើញជាធិបតី ក្នុងពិធីប្រកាសតែងតាំង លោកវរសេនីយទោ ព្រហ្ម ពិសិដ្ឋ ចូលកាន់តំណែងជាអធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត

ក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាស់តែងតាំងលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ ជាអធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អតីតជាអធិការរង បច្ចប្បន្នត្រូវបានថ្នាក់ដឹកនាំតែងតាំងជា អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត…

ជម្លោះរវាងក្រុមកម្មករអូសរទេះដឹកអីវ៉ាន់ ជាមួយមន្ត្រីការិយាល័យគយ និងរដ្ឋាករច្រកទ្វាអន្តរជាតិប៉ោយប៉ែត ដោយសារតែរឿងដឹកទំនិញគេចពន្ធចូលមកពីប្រទេសថៃដូចហ្វូងកណ្ដៀរត្រូវបានមន្ត្រីគយហាមឃាត់

ខេត្តបន្ទាយមានជ័យ ៖ ការប្រឈមមុខដាក់គ្នារវាងក្រុមកម្មករស៊ីឈ្នូលអូសរទេះដឹកដឹកសម្ភារៈប្រើប្រាស់ ទំនិញ និងអីវ៉ាន់ផ្សេងៗជាមួយមន្ត្រីការិយាល័យគយ និងរដ្ឋាករច្រកទ្វាអន្តរជាតិប៉ោយប៉ែត ព្រមទាំងមន្ត្រីដែលមានការពាក់ព័ន្ធបានឡើងកំដៅ ១០០អង្សារ ឈានការប្រើអំពើហិង្សាប្រតាយប្រតប់គ្នាមានអ្នករងរបួង បានបង្កទៅជាភាពអនាធិបតេយ្យ និងកកស្ទះច្រកទ្វាអន្តរជាតិជាច្រើនម៉ោងនោះ ផ្តើមឡើងពីការរឹតបន្តឹងការត្រួតពិនិត្យទំនិញគេចពន្ធបង្កប់តាមរទេះរបស់មន្ត្រីគយដែលនាំឱ្យមានការបាត់ចំណូលពន្ធគយយ៉ាងច្រើន។ ជាក់ស្តែងកម្មករអូសរទេះប្រុស-ស្រី បន្តលើកគ្នាតវ៉ាថ្មីម្ដងទៀត នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ រហូតបង្កជាហឹង្សានៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រោយពីមន្ត្រីគយ រឹតបន្តឹងមិនអនុញ្ញាតឲ្យនាំទំនិញដែលត្រូវបង់ពន្ធចូលរដ្ឋដឹកចូលមកកម្ពុជាតាមរទេះដោយមិនបានបង់ពន្ធចូលរដ្ឋត្រឹមត្រូវ។…

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំពង្រឹងកិច្ចការជំនាញស្រាវជ្រាវនិងបង្រ្កាបបទល្មើស!

នារសៀល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំចង្អៀត ជំនាញស្រាវជ្រាវនិងបង្រ្កាបបទល្មើស ដែលសមាសភាពចូលរួមមានលោកមេបញ្ជាការរងទទួលជំនាញ លោកនាយសេនាធិការ ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ប្រធានមន្ទីរផែនការប្រតិបត្តិការនិងហ្វឹកហ្វឺន នាយការិយាល័យប្រឆាំងគ្រឿងញៀន នាយការិយាល័យព្រហ្មទណ្ឌ និងនាយការិយាល័យប្រឆាំងការជួញដូរមនុស្ស ក្នុងគោលបំណងដកបទពិសោធន៍កិច្ចការជំនាញ…

ចាប់ខ្លួនក្រុមចោរប្លន់ប្រុស-ស្រី ចំនួន ០២នាក់ ដែលធ្វើសកម្មភាពចាក់សម្លាប់ថៅកែលក់គ្រឿងសំណង់ យីហោ «ថា ស៊ីនាថ» ក្រុងសំរោង

សៀមរាប៖ ក្រុមចោរប្លន់ប្រុស-ស្រី ចំនួន ០២នាក់ ដែលធ្វើសកម្មភាពចាក់សម្លាប់ថៅកែលក់គ្រឿងសំណង់មួយកន្លែង ក្នុងក្រុងសំរោង ខេត្តឧត្តមានជ័យនោះ ត្រូវបានសមត្ថកិច្ចតាមប្រម៉ាញ់ចាប់ខ្លួនបាននៅខេត្តសៀមរាប ក្នុងនោះម្នាក់ជាសិស្សសាលា។ មុខសញ្ញាក្រុមចោរប្លន់ទាំងពីរនាក់ ត្រូវបានកម្លាំងកងរាជអាអាវុធហត្ថខេត្តឧត្តមានជ័យ សហការជាមួយករងរាជអាវុធហត្ថខេត្តសៀមរាប តាមប្រម៉ាញ់ និងចាប់ខ្លួនបាននៅវេលាម៉ោង ២០និង០០នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅចំណុច ភូមិស្ពានក្អែក…

ក្រុមការងារ អាវុធហត្ថខណ្ឌជ្រោយចង្វារ ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលម្តាយរបស់លោកទទួលមរណៈភាព!

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ លោកវរសេនីយ៍ត្រី ហង្ស ណារិទ្ធ មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានចាត់ក្រុមការងារនាំយកថវិកាដែលបានចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌជ្រោយចង្វារ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ៤,០៤០,០០០រៀល ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកអនុសេនីយ៍ទោ ស៊ុយ សុីដឿន ជំនួយការខណ្ឌ ដែលម្តាយក្មេករបស់លោកទទួលមរណៈភាព ដោយរោគាពាធ…

You missed