Month: November 2022

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមអបអរសាទរទិវាបុណ្យឯករាជ្យជាតិ លើកទី ៦៩

នៅព្រឹក ថ្ងៃពុធ ១រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិខួបលើកទី៦៩ នៅវិមានឯករាជ្យ…

លោក ឃួង ស្រេង ស្នើឱ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ខណ្ឌ បន្ដពង្រឹងសន្ដិសុខឱ្យតឹងរឹងបំផុតក្នុងឱកាស កិច្ចប្រជុំកំពូលអាស៊ានចាប់ផ្តើម

ភ្នំពេញ ៖ ចាប់ផ្តើមធ្វើពីថ្ងៃទី១០ដល់ថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២២ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានបើកកិច្ចប្រជុំជាលើកចុងក្រោយដើម្បីពិនិត្យលើវឌ្ឍនភាពនៃការរៀបចំពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងសោភណភាពបរិស្ថាន របៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី៧ខែវិច្ឆិកានេះ មុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធមួយចំនួនទៀត ។លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាល និងជាប្រធានគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញបានថ្លែងថា សុំលោកលោកស្រីយកស្មារតីនៃកិច្ចប្រជុំ កន្លងមកមកអនុវត្តឱ្យទទួលបានជោគជ័យលើការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឱ្យបានល្អសំរាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានលោកទី៤០និងលើកទី៤១ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធនាពេលដ៏ខ្លីខាងមុខនេះឱ្យបានជោគជ័យជាដាច់ខាតដូចយើងធ្លាប់បានទទួលជោគជ័យរួចមកហើយកាលពីកម្ពុជាធ្វើជាប្រធានអាស៊ានកាលពីឆ្នាំ២០១២។ លោកអភិបាលបានណែនាំឱ្យអស់លោក លោកស្រីជាអភិបាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញពិនិត្យមើលទីតាំងអាជីវកម្មណាដែលអាចបង្កឱ្យមានហានិភ័យក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីជូនដំណឹងឱ្យពួកគាត់ផ្អាកអាជីវកម្មជាបណ្តោះអាសន្នសិនក្នុងអំឡុងកិច្ចប្រជុំអាស៊ាននេះព្រោះនេះជាមុខមាត់និងជាកិត្តិយសប្រទេសជាតិយើងធំធេងណាស់។លោកអភិបាលលើកឡើងថា៖…

បុរសជាប្ដីចិត្តតិរច្ឆានលើកកាំបិតចាក់សម្លាប់ប្រពន្ធឲ្យស្លាប់ក្នុងថ្លុកឈាម!

RMN ថ្ងៃទី 5 ខែ វិច្ឆិកា ឆ្នាំ 2022 តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤:១៥នាទីល្ងាច ថ្ងៃ០៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខាងក្រោយផ្សារបឹងបៃតង ក្នុងសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រភពបន្តថា: ក្រោយចាក់សម្លាប់ប្រពន្ធរួច បុរសជាប្ដីក៏ធ្វើចាក់សម្លាប់ខ្លួនឯង តែមិនស្លាប់ ត្រូវបានកម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេល។…

សមត្ថកិច្ច បង្ក្រាបសង្វៀនបញ្ជល់មាន់ និងល្បែងអាប៉ោងមួយកន្លែង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ

ភ្នំពេញ ៖ កាលពី ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។ប្រតិបត្តិការចុះបង្ក្រាបល្បែងស៊ីសងនេះ ជាលទ្ធផល គឺបានឃាត់ខ្លួនមនុស្សចំនួន ០៣នាក់ និងដកហូតវត្ថុតាងមួយចំនួន រួមមាន ៖ មាន់ជល់០៣ក្បាល (ងាប់១ក្បាល), ខ្នាយដែក សម្រាប់.តជល់មាន់១គូរ,…

ថ្មីៗនេះ មានការដឹកជញ្ជូនឈើព្រៃខុសច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ បំពងសំឡេង មិនមានការរំខានដល់សមត្ថកិច្ចឬអាជ្ញាធរពាក់ព័ន្ធឡើយ

ខេត្តមណ្ឌលគិរី : ថ្មីៗនេះ មានការដឹកជញ្ជូនឈើព្រៃខុសច្បាប់បើកឆ្លងកាត់ជារៀងរាល់ថ្ងៃរាល់យប់ បំពងសំឡេង រំខានដល់ប្រជាពលរដ្ឋ ហើយសមត្ថកិច្ចឬអាជ្ញាធរពាក់ព័ន្ធមិនមានវិធានការបង្ក្រាបឡើយ នេះបើតាមសម្ដីប្រជាពលរដ្ឋរស់នៅក្នុងភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។ ប្រជាពលរដ្ឋ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា មានការដឹកជញ្ជូនឈើព្រៃ ខុសច្បាប់ជារៀងរាល់ថ្ងៃរាល់យប់បំពងសំឡេងរំខានដល់ពួកគាត់ពុំមានសមត្ថកិច្ចឬអាជ្ញាធរណាមករវល់ឬទប់ស្កាត់ក្នុងការបង្ក្រាប។ ជាក់ស្ដែងនៅវេលាម៉ោង ៦:៣០ នាទីយប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការចង្អុលបង្ហាញនិងការត្អូញត្អែរពីប្រជាពលរដ្ឋនៅក្នុងភូមិខាងលើ…

ដំណឹងបាត់លិខិតផ្ទេរអំណោយផ្ដាច់

ខ្ញុំបាទឈ្មោះ ភួង ច្រិល អាយុ 47ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណលេខ 010297060(01) និងប្រពន្ធឈ្មោះសឿន សាខន អាយុ48ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណលេខ 011017301 មានទីលំនៅបច្ចុប្បន្នផ្ទះលេខ30ភូមិអក្សរសង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ បានបាត់លិខិតផ្ទេរអំណោយផ្ដាច់ដីលំនៅដ្ឋានមួយកន្លែងលេខ 1528 ចុះថ្ងៃទី02 ខែកញ្ញា ឆ្នាំ2013 ដោយលោកចៅសង្កាត់ត្រពាំងក្រសាំងទំហំ 987…

សម្តេចតេជោ ហ៊ុន សែន បង្ហាញនាឡិកាដៃសម្រាប់ផ្តល់ជាវត្ថុអនុស្សាវរីយ៍ ជូនប្រធានគណៈប្រតិភូដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានថ្លែងថា កម្ពុជាផលិតនាឡិកាដៃចំនួន២៥គ្រឿង សម្រាប់ផ្តល់ជូនជាវត្ថុអនុស្សាវរីយ៍ ជូនដល់ប្រធានគណៈប្រតិភូដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅសប្តាហ៍ក្រោយនេះ។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «មុននេះខ្ញុំបាននិយាយថា កម្ពុជាបានផលិតនាឡិកាដៃចំនួន២៥គ្រឿង សម្រាប់ជាវត្ថុអនុស្សាវរីយ៍ជូនប្រធានគណៈប្រតិភូដែលអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជា…

សមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ជនដៃដល់ជាមន្ត្រីយោធា និងមានងារជាឧកញ៉ាម្នាក់ សារភាពថា ខ្លួនបានឈប់រថយន្តស្ទាក់ភ្ជង់ និងបាញ់គំរាមទេ ស្រាប់តែគ្រាប់បានផ្លាតទៅត្រូវជនរងគ្រោះ ខណៈពេលដែលគេស្រែកចោរៗ

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី០២ ខែវិច្ឆិកាឆ្នាំ២០២២ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានអោយដឹងថា ជនដៃដល់ មានឈ្មោះ សៅ សុខុន ហៅក្លូ ហៅប្រុសធំ អាយុប្រមាណ៤០ឆ្នាំ ជាមន្ត្រីយោធា ថ្នាក់វរសេនីយ៍ឯក និងជាជំនួយការរដ្ឋលេខាធិការ និងមានងារជាឧកញ៉ាម្នាក់ផងដែរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីជិះរថយន្តម៉ាក Lexus…

សមត្ថកិច្ចនគរបាល ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីលួចក្របីបួនក្បាលរបស់ប្រជាពលរដ្ឋនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកទឹកផុស បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅវេលាម៉ោង ០១និង៣០ នាទីរំលងអាធ្រាត្រ ចូលថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងករណី អំពើលួចក្របី ចំនួន០៤ក្បាល ញីចំនួន០៣ក្បាល និងកូនឈ្មោល ចំនួន០១ ក្បាល បានដឹកទៅឡើងរថយន្ត នៅចំនុច…

You missed