សមត្ថកិច្ចឆ្លើយតបនឹងសំនួរថា ហេតុអ្វីផ្លូវចំហៀងស្ថានទូតអូស្រ្តាលី គឺចាប់ពីអាគារ The world Bridge ដល់ស្ពានហង្សកោះពេជ្រ មានឡានខ្លះចតបាន ហើយខ្លះចតមិនបាន
ភ្នំពេញ : សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងគណនេយ្យហ្វេសប៊ុកមួយឈ្មោះ Seng Vuthy ដែលបានផ្ញើរសារចូលផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមានខ្លឹមសារដូចខាងក្រោមផ្លូវចំហៀងស្ថានទូតអូស្រ្តាលី គឺចាប់ពីអាគារ The world Bridge រហូតដល់ស្ពានហង្សកោះពេជ្រ ហេតុអ្វីក៏មានឡានខ្លះចតបាន ហើយខ្លះចតមិនបាន ខ្ញុំតែងតែឃេីញប៉ូលីសដើរចាក់សោរឡានមួយចំនួន កំណាត់ផ្លូវនោះចាប់ពីអាគារ The bridge រហូតដល់ស្ពានហង្សខាងស្តាំដៃ…