កម្លាំងកងរាជអាវុធហត្ថ សហការបង្រ្កាបបទល្មើសដឹកឈើខុសច្បាប់ ស្ថិតនៅភូមិវាលទន្សាយ ខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ ដោយបានការអនុញ្ញាតិពីលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាអាវុធហត្ថខេត្ត ថ្ងៃទី៣០ខែមិនាឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថ បានសហការជាមួយមន្ត្រីអធិការនៃរដ្ឋបាលព្រៃឈើបានបើករថយន្តដេញឃាត់រថយន្តម៉ាកហាយឡែនដឺមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខ កណ្តាល2A 4695 បានដឹកឈើប្រភេទម្រេញសន្លឹកចំនួន៣៣ ស្មើ ១,៤៣២ម៉ែត្រគុណ ។ តាមដំណើររឿង ក្រោយពីសមត្ថកិច្ចបានដេញរថយន្តបទល្មើសមកដល់លើផ្លូវលំស្តិតក្នងភូមិវាលទន្សាយឃុំមានជ័យស្រុកឧដុង្គខេត្តកំពង់ស្ពឺរថយន្តល្មើសបានបើកគៀររថយន្តសមត្ថកិច្ច បណ្តាលឲ្យបែកកង់ក្រោយ រួចក៏មានរថយន្តមួយគ្រឿងទៀតម៉ាកហ្វ័តពណ៏ត្រអីពាក់ស្លាកលេខ…