Month: February 2022

សម្តេច ហ៊ុន សែន នឹងទទួលបានជ័យលាភីពានរង្វាន់សន្តិភាព«ស៊ុនហាក់»ឆ្នាំ២០២២ នៅថ្ងៃទី១២ ខែកុម្ភៈនេះ

ភ្នំពេញ៖ មូលនិធិពានរង្វាន់សន្តិភាពស៊ុនហាក់ បានរៀបចំសន្និសីទព័ត៌មានមួយនៅល្ងាចថ្ងៃទី ៧ ខែកុម្ភៈ ដោយប្រកាសពីជ័យលាភីពានរង្វាន់សន្តិភាពប្រចាំឆ្នាំ២០២២របស់ខ្លួន ។ ម្ចាស់ជ័យលាភីចំនួន ៣ ត្រូវបានប្រកាសក្នុងកម្មវិធីនេះ រួមមាន សហអ្នកបង្កើតវ៉ាក់សាំង Oxford-AstraZeneca , សម្ព័ន្ធវ៉ាក់សាំង GAVI និងសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។…

អាជ្ញាធរជាតិអប្សរា៖ អ្នកស្រុកអង្គរតែងតែប្រារព្ធពិធីឡើងមាឃ ឬឡើងអ្នកតា ដើម្បីសុំសេចក្តីសុខជារៀងរាល់ឆ្នាំ

អាជ្ញាធរជាតិអប្សា បានអោយដឹងថាជារៀងរាល់ឆ្នាំនាថ្ងៃ៣កើត ខែមាឃធំ ប្រជាពលរដ្ឋរស់នៅតំបន់អង្គរ តែងតែរួមគ្នាប្រារព្ធពិធីឡើងមាឃ ឬឡើងអ្នកតា ដើម្បីសុំសេចក្តីសុខចម្រើន។នៅក្នុងឆ្នាំ២០២២នេះ ក៏មិនខុសប្លែកពីឆ្នាំមុនៗប៉ុន្មានឡើយ អ្នកស្រុកក្នុងតំបន់អង្គរក្មេងចាស់ ប្រុសស្រី បានមកជួបជុំគ្នានៅបរិវេណខាងមុខប្រាសាទអង្គរ ប្រាសាទវត្តអធ្វា អ្នកតាបាក់រទេះក្នុងភូមិនគរក្រៅ និងទីតាំងសំខាន់ៗផ្សេងទៀតក្នុងតំបន់អង្គរ ដើម្បីប្រារព្ធពិធីឡើងមាឃឬឡើងអ្នកតា ដើម្បីសុំសេចក្តីសុខចម្រើន ទាំងនេះសបញ្ជាក់ឱ្យឃើញថា អ្នកស្រុកអង្គរនៅតែបន្តថែរក្សាប្រពៃណីពីបុរាណកាលដែលបានបន្សល់ទុកពីដូនតាមកដល់បច្ចុប្បន្ន។ អ្នកភូមិជឿថា ការធ្វើពិធីឡើងអ្នកតា…

សមត្ថកិច្ចសម្រេចឃាត់ខ្លួនអតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើល២នាក់ ដែលរឹងទទឹងនឹងការអនុវត្តវិធានការសុខាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ.១៩

ភ្នំពេញ ៖ អតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ចំនួន២នាក់ ត្រូវបានកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួននៅយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រោមបទចោទប្រកាន់ពាក់ព័ន្ធទៅនឹងការរារាំង ចំពោះការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ.១៩។អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សាន សុខសីហា បានប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងថា អតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ទាំង២នាក់ ដែលត្រូវបានឃាត់ខ្លួននោះ ទី១ឈ្មោះ ជួប…

អ្នកស្រីផ្លុង គឹមហួន អនុប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តបន្ទាយមានជ័យ ទំនងសុីដាច់លុយ រាប់មុឺនដុល្លារ ពីអ្នកប្រលងចូលគ្រូ បានត្រិម សន្យាខ្យល់ តែអត់មានលុយសង !

ក្រោយការធ្វើកិច្ចសន្យា ដែលភាគីទាំងពីរ គឺអ្នកស្រីផ្លុង គឹមហួនអនុប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តបន្ទាយមានជ័យ និងភាគីអ្នកប្រលង ចូលក្របខណ្ឌគ្រូបឋម ចំនួន៦នាក់ នៅក្នងឃុំស្លរក្រាមនិងឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ឃើញថារហូតមកទាល់ពេលនេះ ពុំទាន់មាននណាម្នាក់បាន ទទួលលុយមកវិញឡើយ ។ នេះបើយោងតាមភាគី អ្នកបានធានាដឹងលឺ ប្រាប់ថា អ្នកស្រីផ្លុង គឹមហួន…

បែកធ្លាយរឿងលោកផ្កាយ៣ម្នាក់ មានតួនាទីជាអគ្គនាយករងពន្ធនាគារក្រសួងមហាផ្ទៃ ស៊ីដាច់ប្រាក់គេប្រមាណ៧.១០០០ដុល្លារ យកទៅរត់ការចូលក្របខណ្ឌមន្ត្រីនគរបាលជាតិ ?

្នំ=ពេញ ៖ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ទទួលបានពាក្យបណ្តឹង និងឯកសារពាក់ព័ន្ធជាច្រើនច្បាប់ រួមទាំងរូបថតចុងចម្លើយតាមរយៈប្រពន្ធអេឡិចត្រូនិច(តេឡេក្រាម)ដែលភាគីអះអាងថា ជាជនរងគ្រោះ បានដាក់ប្តឹងទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃចោទប្រកាន់លោកផ្កាយ៣អគ្គនាយករងពន្ធនាគារម្នាក់ ដោយមានខ្លឹមសារថា កាលពីថ្ងៃទី៩ខែមិថុនា ឆ្នាំ២០២១ សុំប្តឹងឈ្មោះ អ៊ិន រស្មីឬទ្ធា ហៅ សុខ វ៉ាន់នា…

ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់ បណ្តាលឲ្យរបួសធ្ងន់ស្រាល ៤នាក់ បង្កការភ្ញាក់ផ្អើល

ភ្នំពេញ ៖ នៅ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគន៍ នៅចំណុច ផ្លូវ២១៧ វិថីសម្តេចមុនីរ៉េត សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះ សង់អំពីថ្មខាងក្រោម ឈើលើទំហំ ទទឹង១២ បណ្តោយ១៥ម៉ែត្រ។…

រដ្ឋបាលខេត្តព្រះសីហនុបានធ្វើការកែលម្អសោភ័ណភាពតំបន់ឆ្នេរ ប្រែក្លាយក្រុងព្រះសីហនុទៅជាក្រុងទំនើបដែលអាចទាក់ទាញភ្ញៀវទេចរណ៍ និងអ្នកវិនិយោគចូលមកកាន់តែច្រើន

រដ្ឋបាលខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានធ្វើការកែលម្អសោភ័ណភាពតំបន់ឆ្នេរ មានដូចជា ការរៀបចំក្រាលថ្មក្រានីត ផ្លូវថ្មើរជើង ផ្លូវជិះកង់ ការដាំស្មៅ និងដាំដើមឈើបន្ថែម ភ្លើងបំភ្លឺសាធារណៈ ព្រមទាំងការរៀបចំបន្ទប់ទឹកសាធារណៈ សំដៅប្រែក្លាយក្រុងព្រះសីហនុទៅជាក្រុងទំនើប មានសោភ័ណភាព និងបរិស្ថានល្អ ដែលអាចទាក់ទាញភ្ញៀវទេចរណ៍ និងអ្នកវិនិយោគចូលមកកាន់ខេត្តព្រះសីហនុកាន់តែច្រើនឡើង។ ទន្ទឹមនឹងការមកកំសាន្តក្នុងខេត្តព្រះសីហនុនេះដែរប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ បានបង្ហាញពីការពេញចិត្ត…

តើគាត់ងងុយដេករឺស្រវឹងស្រាបានជាបើកឡានធ្លាក់ស្ទឹងសង្កែ បណ្តាលអោយស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ នៅបាត់ដំបង

ខេត្តបាត់ដំបង ៖ បុរសម្នាក់បានស្លាប់បន្ទាប់ពីបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យក្រោយបើករថយន្តដឹកត្រីក្នុងស្ថានភាពងងុយដេករួចរ៉េចង្កូតក្រឡាប់ធ្លាក់ចូលស្ទឹងសង្កែ។ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងខាងលើនេះបានកើតឡើងនៅវេលាម៉ោង ០៣និង៤០ នាទីទៀបភ្លឺ ឈានចូល ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចក្នុងស្ទឹងសង្កែត្រើយខាងលិច ស្ថិតក្នុងក្រុមទី០៧ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកអ៉ីស៊ុយស៊ុយ ពណ៌ទឹកសមុទ្រមួយគ្រឿង(ដឹកត្រី)បើកបរតាមបណ្តោយផ្លូវជាតិលេខ០១ ក្នុងទិសដៅពីជើងទៅត្បូង បើកបរដោយបុរសម្នាក់ឈ្មោះ…

ចឹងហើយបានមានបទល្មើសច្រើនម្លេះសមត្តកិច្ចបានរកឃើញម៉ូតូអត់ពន្ធជាង៣០គ្រឿង

(កំពង់ធំ)៖កម្លាំងនគរបាលបានចុះដកហូតម៉ូតូចំនួន៣១គ្រឿង ពីហាងលក់ដូរមួយកន្លែងដែលមានយីហោ «ភា រុណស្រុងមី» បន្ទាប់ពីឆែកឆេមិនមានឯកសារពាក់ព័ន្ធត្រឹមត្រូវ។ ប្រតិបត្តិការចុះបង្ក្រាបទីតាំងទិញលក់ម៉ូតូខុសច្បាប់នេះ បានធ្វើឡើងកាលពី ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២២ នៅចំណុចហាងទិញលក់ម៉ូតូយីហោ«ភារុណស្រុងមី» ស្ថិតនៅក្នុងភូមិ កាតា យ ឃុំ សូ យោង ស្រុក…

បិទការដ្ឋានជីកស្តារបឹងពារាំងចំនួន ២ ករណីផ្ទុះហិង្សាបង្ករបួសស្នាម នៅសៀមរាប

សៀមរាប៖ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ សមត្ថកិច្ចចម្រុះ ដឹកនាំដោយតំណាងរដ្ឋបាលក្រុងសៀមរាប បានសម្រេចបិទការដ្ឋានជីកដីចំនួន២ ក្នុងតំបន់អភិក្សត្រីមេពូជ បឹងពារាំង ក្រោយម្ចាស់ការដ្ឋានទាំង២ ផ្ទុះហិង្សាបង្កជារបួសស្នាម។ តំណាងរដ្ឋបាលក្រុងសៀមរាប បញ្ជាក់ថា ការឈានទៅដល់បិទការដ្ឋាននេះមូលហេតុក្រុមហ៊ុនជីកដីទាំងពីរ ធ្វើការមិនសហការគ្នា បង្កភាពអនាធិបតេយ្យ ដឹកជញ្ជូនមិនបាញ់ទឹក បង្កការហុយ ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ហើយឈានដល់ប្រើហិង្សាបង្កជារបួសស្នាម។លោក…

You missed