Month: January 2022

អាវុធហត្ថរាជធានីភ្នំពេញ បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដុសទី៤ ជូនយោធិន និងគ្រួសារ

ភ្នំពេញ : ដោយអនុវត្តន៍តាមការណែនាំរបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២នេះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ ជូនយោធិន និងគ្រួសារយោធិននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញផងដែរ។ ជាមួយគ្នានេះផងដែរ…

អ្នកឧកញ៉ា(លោកគ្រូ មា) លី សាម៉េត តំណាងសម្តេចតេជោ ហ៊ុន សែន ចុះសំណេះសំណាលជាមួយអតីតសមាជិកគណបក្សនយោបាយនានា ដែលចូលរួមជីវភាពជាមួយគណបក្សប្រជាជន ក្នុងខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ អ្នកឧកញ៉ា(លោកគ្រូ មា) លី សាម៉េត ថ្លែងថា មានគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ទើបប្រទេសកម្ពុជាយើងមានសុខសន្តិភាព មានការអភិវឌ្ឍន៍ ពោលគឺមានអ្វីៗដូចសព្វថ្ងៃនេះ។ អ្នកឧកញ៉ា លី សាម៉េត ថ្លែងលើកឡើងបែបនេះ នៅស្នាក់ការគណបក្សប្រជាជនខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៥…

កាលពីម្សិលមិញថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រថយន្តជូនវរសេនាតូចនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី១ ភូមិភាគទី២ និងភូមិភាគទី៣ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

យោងតាមបាយការណ៍ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកភស្តុភារ និងហិរញ្ញវត្ថុ បានឱ្យដឹងថារថយន្តផ្ដល់ជូននាពេលនេះ ជាប្រភេទរថយន្តភីកអាប់ផលិតឆ្នាំ២០២២ ក្នុងនោះនាយកដ្ឋាននគរបាលព្រំដែនទឹកទទួលបាន៣គ្រឿង, ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលទទួលបាន១គ្រឿង, កំពត១គ្រឿង, កោះកុង២គ្រឿង, រតនគិរី២គ្រឿង, ស្វាយរៀង២គ្រឿង, ក្រចេះ១គ្រឿង, មណ្ឌលគិរី២គ្រឿង, ព្រៃវែង១គ្រឿង, ស្ទឹងត្រែង១គ្រឿង, ត្បូងឃ្មុំ២គ្រឿង…

ទីតាំងលួចលាក់បើកល្បែងរបស់លោកខ្លា ត្រូវបានបង្ក្រាបហើយ ក្នុងសង្កាត់ទួលសង្កែទី ១ ខណ្ឌឫស្សីកែវ

រាជធានីភ្នំពេញ : ទីតាំងបើកល្បែងស៊ីសងខុសច្បាប់មានអាប៉ោង យូគីចេញតាមប្រអប់ប្រេងកូឡា នៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែរទី១ ខណ្ឌឬស្សីកែវ ដែលគេដឹងថាជារបស់លោកខ្លា ហើយដែលធ្លាប់មានសកម្មភាពយ៉ាងរលូនជាយូរមកហើយ ត្រូវបានអាជ្ញាធរ ខណ្ឌឬស្សីកែវ ចុះបង្ក្រាបហើយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២នេះ បន្ទាប់ពីសារព័ត៌មានយើងបានចុះផ្សាយ២លើកជាបន្តបន្ទាប់រួចមក។ តាមព័ត៌មានពីរ លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវតាមតេឡេក្រាមបានឲ្យដឹងថា…

បារាំងរំពឹងថានឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត

ភ្នំពេញ៖ ជំនួបលើកដំបូងរវាងប្រធានគណកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កែវ រ៉េមី និងឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាលោក ហ្សាក់ ប៉ឺឡេ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ បានជជែកគ្នាលើបញ្ហាសិទ្ធិមនុស្ស បេសកម្មការងាររបស់គណៈកម្មាធិការសិទ្ធិមនុស្ស និងអំពីអង្គជំនុំជម្រុះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCCC) ។ ក្នុងជំនួបនោះលោក កែវ រ៉េមី បានបង្ហាញពីការងារជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សិទ្ធិមនុស្ស ជាពិសេសក្នុងកំឡុងពេលនៃការរីករាលនៃជំងឹកូវីដ-១៩…

គ្រួសារយោធិន អតីតយុទ្ធជន ៨៧គ្រួសារទទួល បានស.ជ.ណ ជាគោលការណ៍ចុះបញ្ជី និងចេញវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុពីរាជរដ្ឋាភិបាល

ខេត្តកំពង់ស្ពឺ ៖ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ក្រុមការងារមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសោរិយោដីខេត្តកំពង់ស្ពឺនិងការិយាល័យភូមិបាលស្រុកភ្នំស្រួចដែលដឹកនាំដោយ លោក តាប់ ម៉ាឡៃ បានចុះបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីដែលត្រូវចុះបញ្ជីជូនមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកនិងគ្រួសារអតីតយុទ្ធជនចំនួន ៨៧ គ្រួសារស្ថិតក្នុងភូមិទី ៦ ឃុំត្រែងត្រយឹងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ គ្រួសារយោធិន អតីតយុទ្ធជន ៨៧គ្រួសារទទួលបានស.ជ.ណ ជាគោលការណ៍ចុះបញ្ជី…

មហាជនរង់ចាំមើលថា តើអាជ្ញាធរ និងលោកអធិការឫស្សីកែវហ៊ានបង្ក្រាបទីតាំងល្បែង ស្ទូចប្រេងក្រឡា និងអាប៉ោង របស់ឈ្មោះខ្លា ដែរឬទេ.?

ភ្នំពេញ ៖ ថ្មីៗនេះមានសេចក្តីរាយការណ៍មកថា មានទីតាំងល្បែង ស្ទូចប្រេងក្រឡា និងអាប៉ោងដុះស្លែ មួយកន្លែងសង្ស័យអាជ្ញាធរ និងសមត្ថកិច្ចជាអ្នកបើដៃឧ្យលេង បានជាទីតំាងមួយនេះបើកដំណើរការយ៉ាងរលូន បញ្ជាក់: ទីតាំងខាងលើ ស្ថិតនៅផ្លូវចូលផ្ទះតាភូ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ បើយោងតាមប្រជាពលរដ្ឋដែលរស់នៅទីតាំងល្បែងខាងលើបានឧ្យសារព័ត៌មានយើងឲ្យដឹងថា មានទីតាំងល្បែង…

លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវបានដឹកនាំប្រតិភូដើម្បីជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយប្រតិភូរបស់ស្នងការនគរបាលខេត្តអានយ៉ាងនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣ រោច ខែបុស្ស ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានដឹកនាំប្រតិភូ ដើម្បីជួបសំណេះសំណាល សាកសួរសុខទុក្ខជាមួយប្រតិភូរបស់ស្នងការដ្ឋាននគរបាលខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម…

សាលានគរបាលជាតិភូមិភាគ៦បើកវគ្គបណ្តុះបណ្តាល កម្រិតបឋមវិជ្ជាជីវៈនគរបាលដល់សិស្សនាយ នាយរង នគរបាលក្របខណ្ឌថ្មីឆ្នាំ២០២០ចេញផ្សាយ ថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២២

ខេត្តកំពង់ឆ្នាំង ៖ នៅសាលានគរបាលភូមិភាគ៦ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៨ខែ មករា ឆ្នាំ២០២២ បានរៀបចំបើកវគ្គបណ្តុះបណ្តាល «កម្រិតបឋមវិជ្ជាជីវៈនគរបាល»ដល់សិស្សនាយ នាយរងនគរបាលក្របខណ្ឌថ្មីឆ្នាំ២០២០ ដែលបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អនុ ប្រធានបណ្ឌិត្យសភានគរបាលជាតិកម្ពុជា និង ជាប្រធាននាយកដ្ឋានបណ្តុះ បណ្តាលនៃក្រសួងមហាផ្ទៃ ។ លោកឧត្តមសេនីយ៍ត្រី…

ឯកឧត្តម ប៉ាន់ ខែមប៊ុនថន បានសម្តែងនូវសេចក្តីសង្វេគចំពោះកុមារាម្នាក់ នៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ

ខេត្តបន្ទាយមានជ័យ : នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ឯកឧត្តមប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារដោះស្រាយបញ្ចប់វិវាទចំណុចភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ រួមជាមួយលោក លី សារី អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ…

You missed