Month: January 2022

ក្រុមហ៊ុន សុខ គង់ អាហរ័ណនីហរ័ណ បានដាក់ពាក្យសុំច្បាប់អនុញ្ញាតធ្វើរបងស្ថានីយ៍ប្រេងសូគីមុិច ត្រូវបានអាជ្ញាធរ ហាមឃាត់ នឹងដកយកសម្ភារៈជាងមួយចំនួន

ភ្នំពេញ : កាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ កម្លាំងបញ្ជាការឯកភាពសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ បានចុះមកហាមឃាត់ ក្រុមហ៊ុនសុខគង់ អាហរ័ណ នីហរ័ណ ដែលបានអោយជាងជីកដាក់បង្គោលដើម្បីធ្វើរបង ព័ទ្ធជុំវិញស្ថានីយប្រេងសូគីមិច ដែលមានទីតាំងស្របតាមបណ្ដោយផ្លូវជាតិលេខ ៤ ស្ថិតនៅលើក្បាលដីលេខ ២៧៧២២ ភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ…

សមត្ថកិច្ចចុះបង្ក្រាបទីតាំងល្បែងស៊ីសង ខុសច្បាប់ក្នុងបុរីពិភពថ្មីកំបូល ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល

ចេញផ្សាយថ្ងៃទី ២៨ ខែមករាឆ្នាំ ២០២២(ភ្នំពេញ) ៖ សម្ថកិច្ចបានធ្វើការចុះបង្ក្រាបនេះ បានធ្វើឡើងកាលពី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៥៦ ផ្លូវលេខ៣ ក្នុងបុរីពិភពថ្មីកំបូល ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល សហការជាមួយកម្លាំងអាវុធហត្ថ ចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងខុសច្បាប់មួយកន្លែង…

សេចក្តីណែនាំ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: សុវត្ថិភាពសង្គមក្នុងពិធីបុណ្យចូលឆ្នំាថ្មីប្រពៃណីជនជាតិចិន និងវៀតណាម។

អង្គភាពប្រឆាំងអំពើពុករលួយ កោះហៅបុគ្គលចំនួន ១១រូប ឱ្យចូលខ្លួនបំភ្លឺនៅអង្គភាពប្រឆាំងអំពើពុករលួយ នៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ

អង្គភាពប្រឆាំងអំពើពុករលួយ កោះហៅបុគ្គលចំនួន ១១រូប ឱ្យចូលខ្លួនបំភ្លឺនៅអង្គភាពប្រឆាំងអំពើពុករលួយ នៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានបង្ហាញនូវលិខិតកោះហៅបុគ្គលចំនួន ១១រូប អាស័យដ្ឋាននៅ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ឱ្យចូលខ្លួនបំភ្លឺនៅអង្គភាពប្រឆាំងអំពើពុករលួយ…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ មីន អោងឡាង តាមប្រព័ន្ធវីដេអូ

នៅរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ មីន អោង ឡាង (Min Aung Hlaing) មេដឹកនាំជាន់ខ្ពស់របស់ប្រទេសមីយ៉ាន់ម៉ា ដើម្បីបន្តពិភាក្សារកដំណោះស្រាយលើវិបត្តិនៅមីយ៉ាន់ម៉ា។…

គណបក្សហ៊្វុនស៊ិនប៉ិចពន្យារពេលធ្វើសមាជទៅដើមខែកុម្ភៈវិញ

ភ្នំពេញ៖ គណបក្សហ៊្វុនស៊ិនប៉ិចសម្រេចពន្យារពេលធ្វើសមាជរបស់ខ្លួនទៅដើមខែកុម្ភៈវិញ ដោយថាប្រធានស្ដីទី និងសមាជិកគណបក្សបច្ចុប្បន្នមានការរវល់ច្រើនចុះពង្រឹងនៅថ្នាក់មូលដ្ឋាន។ តាមគម្រោងពីខែធ្នូ គណបក្សហ៊្វុនស៊ិនប៉ិចគ្រោងធ្វើសមាជនៅចុងខែមករានេះដើម្បីជ្រើសរើសប្រធានថ្មីរបស់គណបក្ស។ អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចលោក ញឿន រ៉ាដែន បានប្រាប់ EAC News ថាមិនមានបញ្ហាអ្វីនោះទេទាក់ទងនឹងការពន្យារនេះ។ លោកបញ្ជាក់ថា ផ្ទៃក្នុងគណបក្សក៏បានព្រមព្រៀងក្នុងការរៀបចំក្បាលម៉ាស៊ីនដឹកនាំបក្សស្របតាមលក្ខន្ដិកៈដែលបានតម្កល់រួចហើយ រង់ចាំតែថ្ងៃធ្វើសមាជប៉ុណ្ណោះ។ លោកបញ្ជាក់ថា៖ «អត់អីទេ! ដូចជាមិនសូវប្រញាប់ទេ។ ព្រោះក្នុងក្នុងលក្ខន្តិកៈបក្សទុកពេលរហូតដល់…

អាជ្ញាធរខណ្ឌទួលគោកចុះរៀបចំសណ្ដាប់ធ្នាប់ក្រុមអាជីវករលក់ដូរលើផ្លូវ ក្រោយផ្សារសាមគ្គី

ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកចុះរៀបចំសណ្ដាប់ធ្នាប់ឲ្យមានរៀបរៀបរយឡើងវិញ ដើម្បីកាត់បន្ថយការកក់ស្ទះចរាចរណ៍តាមដងផ្លូវ ខណៈដែលក្រុមអាជីវករបានយកផ្លូវសាធារណៈធ្វើជាទីកន្លែងសម្រាប់លក់ដូរ ម្ហូបសាច់ បន្លែ ផ្លែឈើជាដើម បង្កការកកស្ទះ បាត់បង់សណ្ដាប់ធ្នាប់សាធារណៈ និងសោភ័ណភាពទីក្រុងផងដែរ។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកបានចុះអប់រំណែនាំ និងរៀបចំសណ្ដាប់ធ្នាប់ តាមបណ្ដោយផ្លូវលេខ១១៨ និងផ្លូវលេខ២២៣ ចំណុចខាងក្រោយផ្សារសាមគ្គី មូលដ្ឋានសង្កាត់ផ្សារដេប៉ូទី៣…

ក្រសួងសាធារណការកំពុងស្រាវជ្រាវលើករណីរថភ្លើងពីរគ្រឿងបុកគ្នានៅខេត្តព្រះសីហនុកាលពីម្សិលមិញ

ចុះផ្សាយថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ខេត្តព្រះសីហនុ ៖ ក្រសួងសាធារណការនិងដឹកជញ្ជូនកំពុងប្រមូលព័ត៌មាន និងស្រាវជ្រាវករណីដែលបណ្ដាលឱ្យរថភ្លើងពីរគ្រឿងបុកគ្នានៅខេត្តព្រះសីហនុកាលពីម្សិលមិញបណ្ដាលឱ្យអ្នកបើកបរ២នាក់រងរបួសបញ្ជូនទៅមន្ទីរពេទ្យ។ អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនលោក គង់ វិមាន បានប្រាប់ EAC News ថា ពេលនេះក្រុមការងារក្រុមហ៊ុន Royal Railway និងអាជ្ញាធរនៅក្នុងខេត្តព្រះសីហនុកំពុងចុះពិនិត្យនិងប្រមូលព័ត៌មានពីគ្រោះថ្នាក់នេះហើយ ខណៈលោកមិនអាចបញ្ជាក់លំអិតបាននៅឡើយទេដោយរង់ចាំក្រុមការងារធ្វើកិច្ចការនេះចប់សិន។ លោកថា៖ «ក្រុមហ៊ុនរទេះភ្លើងក៏គេបញ្ជូនមន្ត្រី…

ជប៉ុនស្នើកម្ពុជាពិចារណាប្រើប្រាស់បច្ចេកវិទ្យាកែច្នៃសំរាមប្លាស្ទិកដើម្បីធ្វើផ្លូវកៅស៊ូបេតុង

ចុះផ្សាយថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ភ្នំពេញ ៖ នាយកប្រតិបត្តិក្រុមហ៊ុនIKEEជប៉ុនលោក Shu NISHIYAMA បានស្នើកម្ពុជាឲ្យពិចារណាប្រើប្រាស់គ្រឿងចក្រប្រភេទថ្មីដែលមានសមត្ថភាពអាចកែច្នៃសំរាមប្លាស្ទិកឱ្យទៅជាបេតុងកៅស៊ូ(AC)សម្រាប់ការសាងសង់ផ្លូវនៅកម្ពុជា។ លោក Shu NISHIYAMA បានថ្លែងបែបនេះក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងជំនួបកាលពីថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២…

លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានអញ្ជើញជាប្រធានគណៈអធិបតីក្នុងកិច្ចប្រជុំគណៈអភិបាល ប្រចាំ ខែមករា ឆ្នាំ ២០២២

ភ្នំពេញ : នៅថ្ងៃអង្គារ៨រោច ខែបុស្ស ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវ នឹង ថ្ងៃ ទី ២៥ ខែ មករា ឆ្នាំ ២០២២ វេលាម៉ោង ១៤,៣០នាទីល្ងាច…

You missed