ពិធីសម្ពោធទីស្នាក់ការមជ្ឈមណ្ឌលព័ត៌មានរស្មីញូស៌ថ្ងៃទី២៥ខែធ្នូឆ្នាំ២០២១បានដំណេីរការនិងបញ្ចប់ដោយរលូន រាជធានីភ្នំពេញ៖ នៅក្នុងថ្ងៃដែលបានគ្រោងទុក(២៥/១២/២១)ចាប់តាំងពីម៉ោង៩ព្រឹក នៅក្នុងស្នាក់ការមជ្ឈមណ្ឌលដែលមានទីតាំងនៅក្នុងសង្កាត់ត្រពាំងក្រសាំងខ័ណ្ឌពោធិសែនជ័យរាជធានីភ្នំពេញមានរៀបចំពិធីនិមន្តព្រះសង្ឃសូត្រមន្តជយន្តោប្រស់ព្រំលេីករាសីដល់សហការី ទាំងអស់គ្នា បន្ទាប់មកនៅវេលារសៀលម៉ោង១៣,៣០នាទីមានការប្រជុំផ្ទៃក្នុងអង្គភាពដេីម្បីស្ដាប់ការណែនាំពីលោកអគ្គនិពន្ធនាយកដែលជាអ្នកកាសែតជេីងចាស់មានបទពិសោធន៌ដេីម្បីបង្កេីនចំណេះដឹងដល់បុគ្គលិកទាំងអស់គ្នាអោយរឹតតែមានជំនាញថែមទៀត។ វេលាម៉ោង១៥,៣០នាទីភ្ញៀវនិងគណះអធិបតីបានអញ្ញេីញដល់ ពីធីសម្ពោធបានចាប់ផ្ដេីមបេីកដំណេីរការដោយគណះចាត់តាំងកម្មវិធីបានឡេីងអានកម្មវីធីប្រកាសឈ្មោះគណអធិបតីនិងភ្ញៀវកិត្តិយសដែលបានចូលរួម។ ក្រោយពីគោរពភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជារួចហេីយ លោកមឿនរស្មីអគ្គនាយកការផ្សាយមជ្ឈមណ្ឌលរស្មីញូស៌បានឡេីងថ្លែងសន្ទរកថាស្វាគមន៌គណអជិបតីនិងភ្ញៀវកិត្តិយសដែលមានវត្តមានក្នុងកម្មវិធីនេះ និងធ្វេីការប្ដេជាចិត្តយកអស់កម្លាំងកាយចិត្តបម្រេីវិស័យព័ត៌មានដោយគោរពតាមអនុសាសន៌ដ៏ថ្លៃថ្លារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីដែលបានមានប្រសាសន៌ក្នុងពិធីជួបជុំអ្នកកាសែតលេីកទី៤នៅកោះពេជ្រ។ ឯកឧត្តមយ៉ែមណយប្រធាននាយកដ្ឋានព័ត៌មាននៃក្រសួងព័ត៌មានតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមខៀវកាញារិទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានបានឡេីងមានមតិណែនាំនិងសំណេះសំណាលព្រមទាំងបានលេីកសរសេីរដល់អង្គភាពដែលទេីបបេីកសម្ពោធនាពេលនេះថាជាអង្គភាពដ៏ល្អមួយដែលទេីបតែចាប់ផ្ដេីមដំណេីរការទបតែរយះពេលខ្លីទេតែទទួលបានការគាំទ្រច្រេីនពីមហាជនឯ.ឧមានជំនឿថាអង្គភាពនេះនឹងលូតលាស់ទៅមុខយ៉ាងឆាប់រហ័សបំផុតមិនអាចធាក់ថយក្រោយបានទេ។ បន្ទាប់ពីមតិណែនាំពីឯកឧត្តមយ៉ែមណយ ឯកឧត្តមឱមច័ន្ទតារាអតីតប្រធានសម្ព័នអ្នកសារព័ត៌មានកម្ពុជា អតីតអ្នកកាសែតជំនាន់ទសវត្សទី៨០និងបច្ចុប្បន្នជាមន្ត្រីនៅទីស្ដីការគណរដ្ឋមន្ត្រីដែលជាគណអធិបតីនៅក្នុងអង្គពិធីនេះដែរ ក៏បានផ្ដល់កិត្តិយសឡេីងមានមតិណែនាំដល់អ្នកសារព័ត៌មានទាំងអស់និងបានរម្លឹកពីអតីកាលរបស់អគ្គនាយកនិងអគ្គនិពន្ធនាយករស្មីញូស៌ដែលធ្លាប់ជាសហការីចាស់របស់លោកកាលពីជាង២០ឆ្នាំមុនថាជាសហការីដ៏ឆ្នេីមរបស់លោកធ្លាប់បានសាងស្នាដៃល្អៗច្រេីនពិសេសកសាងទំនាក់ទំនងជាមួយអ្នកកាសែតថៃក្នុងខណះដែលលោកនៅកាន់ជាប្រធានសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា។ ពិធីនេះចប់នៅយប់ថ្ងៃដដែលក្រោយពេលគណអធិបតីនិងភ្ញៀវទាំងអស់បានទទួលទានបាយសាមគ្គីជាមួយគ្នាក្រោមបរិយាកាសសប្បាយរីករាយនិងសោមនស្សក្រលែង។ សូមជម្រាបថាអង្គភាពមជ្ឈមណ្ឌលរស្មីញូស៌បានទទួលអជ្ញាប័ណ្ណដំណេីការ ការផ្សាយរបស់ខ្លួនអស់រយះពេល៦ខែមកហេីយ ប៉ុន្តែថិតក្នុងបដិបទកូវីត១៩ធ្វេីឲ្យការជួបជុំគ្នាបេីកកម្មវិធីនេះត្រូវបានពន្យាពេលថៃ្ងនេះដែលជាថ្ងៃនក្ខ័តឬកដ៏ល្អប្រពៃរ៌សូម្បីតែធម្មជាតិក៏អនុគ្រោះដែរដែលនៅកន្លែងផ្សេងៗក្នុងរាជធានីសុទ្ធតែមានភ្លៀងលេីកលែងតែកន្លែងរៀបចំកម្មវិធីដែលគ្មានភ្លៀងធ្លាក់ត្រូវសោះ …